អតីតប្រធានសម្ព័ន្ធអ្នកសារព័ត៌មាន លោក ជុំ កាណាល់ ធ្លាក់ខ្លួនឈឺធ្ងន់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យជោរ៉ី ភ្នំពេញ
21-02-2021 11:48
(ភ្នំពេញ)៖ សាធារណជន ជាពិសេសអតីតអ្នកសារព័ត៌មានអំឡុងពីទសវត្សរ៍៨០ ពិតជាបានស្គាល់លោកព្រឹទ្ធាចារ្យ ជុំ កាណាល់ ដែលជាអតីតប្រធានសម្ពន្ធ័អ្នកសារព័ត៌មាន នៅពេលនេះ លោកកំពុងមានជំងឺជាទម្ងន់ និងកំពុងព្យាបាលនៅក្នុងមន្ទីរពេទ្យជោរី ភ្នំពេញ។
នេះចាត់ទុកថាជាសេចក្តីជូដំណឹង ដើម្បីជម្រាបដល់មិត្តភក្តិ និងបងប្អូនរបស់លោកព្រឹទ្ធាចារ្យ ជុំ កាណាល់ ហើយក៏ជាការអំពាវនាវផងដែរ ដល់សាធារណជន និងសប្បុរសជនក្នុងការជួយដល់លោកព្រឹទ្ធាចារ្យ ព្រោះគ្រួសារលោកកំពុងជួបនូវវិបត្តិសម្រាប់ការចំណាយផ្សេងៗ៕