(ភ្នំពេញ)៖ នៅវេលាម៉ោង៨៖៣០នាទី ព្រឹកថ្ងៃទី២៦ កុម្ភៈ ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញដល់ និងជាអធិបតី ថ្លែងបើកកម្មវិធីវេទិកាយុជនអាស៊ី (Asian Youth Forum) ក្រោមប្រធានបទ «សន្តិភាព ប្រជាធិបតេយ្យ និងភាពជាដៃគូក្នុង តំបន់ឆ្ពោះទៅ​រកគោល​ដៅ ​អភិវឌ្ឍន៍​ប្រកបដោយចីរភាព--Peace, Democracy, and Regional Partnership toward Sustainable Development Goals»។

វេទិកាយុជនអាស៊ី គឺសហការរៀបចំដោយ ក្រុមប្រឹក្សាយុវជនអាស៊ី និង សហភាពសហព័ន្ធយុវជនកម្ពុជា ដែលប្រព្រឹត្តិទៅចាប់ពីថ្ងៃទី២៥ ដល់​ថ្ងៃ​ទី​២៨ ខែកុម្ភៈ ឆ្នាំ២០១៦ នៅសណ្ឋាគារសុខា រាជធានីភ្នំពេញ៕