(ភ្នំពេញ)៖ គណៈកម្មការសាងសង់-ជួសជុល ទីលានផ្លូវយុទ្ធជន និងរដ្ឋបាលខេត្តកោះកុង នឹងរៀបចំពិធីបុណ្យទក្ខិណានុប្បទានឧទ្ទិសកុសល ជូនដល់ដួងវិញ្ញាណក្ខន្ធកម្មាភិបាល យុទ្ធជន ដែលបានពលីជីវិតក្នុងសម័យសង្គ្រាម ចំនួន៤៤៧សព នៅសប្តាហ៍ក្រោយ។ ពិធីនេះក៏បូករួមទាំងឧទ្ទិសកុសលដល់ដួងវិញ្ញាណក្ខន្ធបុព្វការីជន វីរជនស្នេហាជាតិទាំងអស់ ដែលបានពលីជីវិតក្នុងបុព្វហេតុជាតិ និងពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់-ជួសជុលទីលានផ្លូវយុទ្ធជន ខេត្តកោះកុងផងដែរ។

កម្មវិធីនេះ នឹងប្រព្រឹត្តិឡើងក្រោមអធិបតីភាព សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធាន ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកោះកុង និងភរិយា រយៈពេល២ថ្ងៃ នៅថ្ងៃ ២២-២៣ ខែកុម្ភៈ ឆ្នាំ២០២១ នៅទីលានផ្លូវយុទ្ធជនខេត្តកោះកុង (សពយុទ្ធជន) ស្ថិតនៅក្នុងភូមិ៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង៕

ខាងក្រោមនេះជាសេចក្តីជូនដំណឹងរបស់ គណៈកម្មការសាងសង់-ជួសជុល ទីលានផ្លូវយុទ្ធជន ៖