(កោះកុង)៖ ដើម្បីរឹតចំណងសាមគ្គីភាព រវាងច្រកទ្វារព្រំដែន​អន្តរជាតិចាំយាម ខេត្តកោះកុង និងច្រកទ្វារព្រំ​ដែនអន្តរជាតិ ហាលិកខេត្តត្រាត ប្រទេសថៃ នៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៦ ស្នាក់ត្រួតពិនិត្យច្រកទ្វារព្រំដែន​អន្តរជាតិចាំ​យាមខេត្តកោះកុង បានរួមសហការ​ជាមួយច្រកទ្វារ​អន្តរជាតិ​ហាលិក ខេត្តត្រាត បោសសំ​អាតថែរក្សាបរិស្ថាន និងចាញ់ថ្នាំមូសដើម្បីការពារជម្ងឺគ្រុនចាញ់។

លោក សុវណ្ណ ប៊ុនធឿន ប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិចាំយាម បានដឹកនាំមន្រ្តីក្រោមឱវាទចុះធ្វើអនាម័យបានថ្លែងថា ការចុះធ្វើអនាម័យរួមគ្នានេះ ខាងភាគីកម្ពុជាមានមន្ត្រីគ្រប់​ស្នាក់ការទាំងអស់ ដែលមានស្នាក់ប្រចាំទីនេះចំណែកភាគីថៃ​ដូចគ្នា និងកម្ពុជាដែរ។ ការធ្វើអនាម័យថែរក្សាបរិស្ថានត្រង់ចំណុច(ស)នេះ គោលបំណងដើម្បីរឹតចំណងមិត្តភាព វាងកម្ពុជា-ភាគីថៃ និងដើម្បីបង្កើនហេដ្ឋារចនា​សម្ព័ន្ធទីនេះ ឲ្យមានសោភណ្ឌភាព សម្រាប់វិស័យទេសចរណ៍ ដែលចេញចូលតាមច្រកទ្វារអន្តរជាតិនេះ មានចំណាប់អារម្មណ៍នៃចំណីចក្ខុ។ លោកបានបន្តថា «ការធ្វើអនាម័យរក្សាបរិស្ថាននេះ គឺភាគីទាំងទ្វេរបានឯកភាពគ្នាយល់ស្របគ្នា និងធ្វើ១ខែកន្លះរួមគ្នា ធ្វើអនាម័យម្តង ហើយខាងភាគីថៃគេមានរថយន្តដឹកសំរាមយកទៅចោរផងដែរ និងដើម្បីការពារសុខភាពកុំឲ្យមានជម្ងឺគ្រុនចាញ់ផងដែរនោះខាងភាគីថៃ បានបាញ់ថ្នាំដើម្បីការពារមិនមូសខាំផងដែរ»

ត្រង់ចំណុចខាងលើនេះ បញ្ជាក់ឲ្យឃើញថា ទោះបីសញ្ជាតិខុសគ្នាមែនតែយើងចេះស្រឡាញ់គ្នាជាញាតមិត្តជិតខាងរវាងប្រជាពលរដ្ឋ និងប្រជាពលរដ្ឋ មន្រ្តីរាជការ និងមន្រ្តីរាជការ ហើយត្រូវចេះ​សាមគ្គីដើម្បី​​ថែរក្សាបរិស្ថានដើម្បីសុខភាពស្អាត​ទាំងអស់គ្នាជាចម្បង៕