(ភ្នំពេញ)៖ លោក ឈាង សុវណ្ណរតនា ប្រធានក្រុមការងារសមាគមយុវជនស្ម័គ្រចិត្តខ្មែរ ព្រមទាំងសហការី បានធ្វើការសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ នឹងយុវជន ស.ស.យ.ក.សង្កាត់ ចំនួន៩៨នាក់ ដោយមានការចូលរួមពីលោក ចៅសង្កាត់ស្វាយរលំ ក្រុមប្រឹក្សាសង្កាត់ ស្មៀនសង្កាត់ និងកម្លាំងនគរបាលរដ្ឋបាលសង្កាត់ សរុបទាំងអស់ចំនួន១៥៧នាក់ ស្រី៩៧នាក់ ក្នុងកម្មវិធីទិវានៃក្តីស្រឡាញ់ ១៤កុម្ភ: ។

ពិធីសំណេះសំណាលនេះ បានធ្វើឡើងនៅថ្ងៃអាទិត្យ ៣កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២១នេះ។

ក្នុងឱកាសនោះ លោក ឈាង សុវណ្ណរតនា ប្រធានក្រុមការងារប្រធានសមាគមយុវជនស្មគ្រ័ចិត្តខ្មែរ (សយសខ) ចុះសង្កាត់ស្វាយរលំ បានឧបត្ថម្ភនូវសម្ភារមួយចំនួនទៅដល់លោកគ្រូ អ្នកគ្រូ និងយុវជន ស.ស.យ.ក។

សម្ភាររួមមានដូចជា៖ មី៤កញ្ចប់, ត្រីខ៤កំប៉ុង ទឹកក្រូច៤កំប៉ុង, ទឹកសុីអុីវ១ដប, សៀវភៅ១ បុិច២ដើម, អាល់កុល១ដប, ក្រម៉ា១ និងយុវជនទទួលបានថវិការ ១០,០០០រៀល សរុប៩៨០,០០០រៀល ក្នុងនោះលោកគ្រូ អ្នកគ្រូទទួលបានថវិកា ២០,០០០ រៀល សរុបអស់ ១,១៨០,០០០ រៀល និងឧបត្ថម្ភក្រុមប្រឹក្សាសង្កាត់សរុប ២៧០,០០០រៀល ដែលស្ថិតនៅក្នុងសាលាអនុវិទ្យាល័យ ស្វាយរលំ ក្នុងភូមិលេខ៣ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ៕