(តស្ទឹងត្រែង)៖ គួរឲ្យរន្ធត់ណាស់ ! រថយន្ត និងរថយន្តបុកគ្នាលាន់ដូចរន្ទះ ខណ:បើកបរបញ្ច្រាសទិសគ្នា នៅលើកំណាត់ផ្លូវជាតិលេខ៩ព្រះវិហារ-ស្ទឹងត្រែង បើកបរមិនគោរពច្បាប់អាទិភាព ទើបបណ្តាលឲ្យអ្នកបើកបរនិងអ្នករួមដំណើរ រងរបួសធ្ងន់ស្រាល៧នាក់ ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើបានកើតឡើងកាលពីថ្ងៃទី១៣ ខែកុម្ភះ ឆ្នាំ២០២១ វេលាម៉ោង១២ និង១០នាទី ស្ថិតនៅត្រង់ចំណុចចន្លោះ បង្គោលគីឡូម៉ែត្រលេខ៤៨១/៤៨២ លើផ្លូវ ជាតិលេខ៩ ក្នុងភូមិសំអាង ឃុំសំអាងស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។
បើតាមរបាយការណ៍សមត្ថកិច្ចនគរបាលស្រុក ថាឡាបរិវ៉ាត់បានបញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរណ៍រ វាងរថយន្តបុកជាមួយរថយន្តដូចគ្នា ដោយអ្នកបើកបររថយន្តឈ្មោះជិម ឆៃ ភេទប្រុសអាយុ32ឆ្នាំ ជនជាតិខ្មែរមុខរបរ បើករថយន្តកូរ៉េដឹកមាន់ ពាក់ស្លាកលេខព្រះវិហារ.3A.0144 មានទីលំនៅភូមិបឹងដូន សង្កាត់សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប បេីកក្នុងទិសដៅពីជើងទៅត្បូង បានបុកជាមួយរថយន្តម៉ាក Luxis RX300 ពណ៍ទឹកប្រាក់ពាក់ស្លាកលេខ ភ្នំពេញ.2S.2188 ទិសដៅពីត្បូងទៅជើង
អ្នកបើកបររថយន្តឈ្មោះញ៉ែម កិន ភេទប្រុស អាយុ៤២ឆ្នាំជនជាតិខ្មែរមុខរបរបើកបរ មានទីលំនៅភូមិត្បែងមានជយ័ ឃុំត្បែងមានជយ័ ស្រុកឆែប ខេត្តព្រះវិហារ។

សមត្ថកិច្ចបញ្ចាក់ថា គ្រោះថ្នាក់ខាងលើបណ្តាលឲ្យមនុស្ស៧នាក់រងរបួសធ្ងន់ ស្រាល របួសធ្ងន់៤នាក់ ប្រុស របួសស្រាល៣នាក់ ក្នុងនោះស្រី១នាក់ ។ ចំណែករថយន្តរងការខូចធ្ងន់ទាំងសង្ខាង ហេីយមូលហេតុគឺបណ្ដាលមកពីបើកបរមិនប្រកាន់ស្តាំ ទើបបណ្តាលអោយមានគ្រោះថ្នាក់ដូច្នេះ។
ក្រោយកើតហេតុជនរងគ្រោះខាងលើ ត្រូវបានដឹកបញ្ជូនមកមន្ទីរពេទ្យបង្អែកខេត្ត ភ្លាមៗដើម្បីសង្គ្រោះបន្ទាន់។ ចំណែករថយន្តទាំងពីររងការខូចខាតផ្នែកខាងមុខទាំងស្រុង ត្រូវបាននគរបាលចរាចរណ៍ដឹកយកមករក្សាទុកនៅស្នងការដ្ឋាន នគរបាលខេត្តស្ទឹងត្រែង រងចាំដោះស្រាយនៅពេលក្រោយ៕