(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងរំលឹកថា លោក ម៉ុក ម៉ារ៉េត ដែលបច្ចុប្បន្នជាសមាជិករដ្ឋសភានោះ តែងតែទាមទារអំណាចទៅដាក់ក្នុងក្រសួងរបស់ខ្លួន កាលពីរូបលោកនៅជារដ្ឋមន្រ្តីក្រសួងបរិស្ថាន។

ក្នុងឱកាសអញ្ជើញបើកសម្ពោធដាក់ឲ្យប្រើប្រាស់ «អគារមរតកតេជោ»​ នៃក្រសួងបរិស្ថាន នាព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «ខ្ញុំកន្លងទៅ ខ្ញុំជួបតែរដ្ឋមន្រ្តី ភាគច្រើនរដ្ឋមន្រ្តី គឺគាត់សុំតែអាការងារ ដណ្តើមការងារទៅដាក់ក្នុងក្រសួងរបស់គាត់ឲ្យកាន់តែច្រើន។ ខ្ញុំឧស្សាហ៍បង ម៉ុក ម៉ារ៉េត ណាស់កាលពីមុន ខ្ញុំឧស្សាហ៍បង្អាប់ណាស់ រាល់ការប្រជុំគាត់ទារអំណាចទៅដាក់ក្នុងក្រសួងគាត់» 

សូមបញ្ជាក់ថា លោក ម៉ុក ម៉ារ៉េត បានកាន់តំណែងជារដ្ឋាមន្រ្តីក្រសួងបរិស្ថានជាច្រើនអាណត្តិ នៅមុនពេលផ្លាស់ចេញទៅធ្វើជាសមាជិករដ្ឋសភា នៅក្នុងអាណត្តិថ្មីនេះ៕

សម្តេចតេជោ ហែកកេរ្តិ៍លោក ម៉ុក ម៉ារ៉េត ថា តែងទាមទារអំណាចដាក់ក្ន...

សម្តេចតេជោ ហែកកេរ្តិ៍លោក ម៉ុក ម៉ារ៉េត ថា តែងទាមទារអំណាចដាក់ក្នុងក្រសួងរបស់ខ្លួន កាលនៅជារដ្ឋមន្រ្តីក្រសួងបរិស្ថាន(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងរំលឹកថា លោក ម៉ុក ម៉ារ៉េត ដែលបច្ចុប្បន្នជាសមាជិករដ្ឋសភានោះ តែងតែទាមទារអំណាចទៅដាក់ក្នុងក្រសួងរបស់ខ្លួន កាលពីរូបលោកនៅជារដ្ឋមន្រ្តីក្រសួងបរិស្ថាន។http://www.freshnewsasia.com/index.php/en/18684-2016-02-25-04-45-37.html

Posted by Fresh News on Wednesday, February 24, 2016