(ព្រះសីហនុ)៖ កម្លាំងនគរបាលមូលដ្ឋាន ខេត្តព្រះសីហនុ បានចេញជួយអន្តរាគមន៍តាមចាប់ចោរឆក់ទ្រព្យសម្បត្តិបានភ្លាមៗ ក្រោយពីធ្វើសកម្មភាព នៅវេលាម៉ោងយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី២៥ ខែកុម្ភ: ឆ្នាំ២០១៦នេះ ស្ថិតនៅឆ្នេរអូឈើទាល ក្រុម១៥ភូមិ៤សង្កាត់៤ ក្រុងព្រះសីហនុ។

មន្រ្តីនគរបាលក្រុងព្រះសីហនុ បានឲ្យដឹងថាជនសង្ស័យឈ្មោះ គង់ សុភក្រ័ អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ នៅភូមិ៥សង្កាត់៤ ព្រះសីហនុ។ ដោយឡែក ជនរងគ្រោះឈ្មោះ  ENGVAll SOFiA ANNA ULRiKA អាយុ២១ឆ្នាំ ទេសចរណ៍ ស្នាក់នៅសណ្ឋាគារ ប៊ិចក្លិបក្រុម១៧ភូមិ៤ សង្កាត់៤ ព្រះសីហនុ ។
បាត់បង់ កាបូបស្ពាយ ពណ៌ខ្មៅ១,ទូរស័ព្ទដៃ iphone 6 ពណ៌ ទឹកមាស,ប្រាក់អាមេរិក០៧$ តែក្រោយការចាប់ខ្លូនកម្លាំងនគរបាល បានដកហូតកាបូបស្ពាយ ពណ៌ខ្មៅ១,ទូរស័ព្ទ iphon.6 និងប្រាក់អាមេរិក០៧$ ៕