(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើនបាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ មានដូចខាងក្រោម៖

- ព័ត៌មាន Fresh News

១៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានចាក់វ៉ាក់សាំងការពារកូវីដ១៩ដំបូងគេបង្អស់រួចរាល់ហើយ នៅមន្ទីរពេទ្យកាល់ម៉ែត

២៖ អ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ១០៧លាន ៣៨ម៉ឺននាក់ ស្លាប់ជាង ២លាន ៣៤ម៉ឺននាក់ និងជាសះស្បើយជាង ៧៩លាននាក់!

៣៖ សម្តេចតេជោ ហ៊ុន សែន៖ កូនប្រុសខ្ញុំទទួលវ៉ាក់សាំងមុនគេជំនួសឪពុក បញ្ជាក់ច្បាស់ពីការទទួលខុសត្រូវរបស់យើងចំពោះមុខជនរួមជាតិ

៤៖ ក្រុមអ្នកជំនាញរបស់ WHO ប្រកាសលទ្ធផលស្រាវជ្រាវរបស់ខ្លួនថា ប្រភពដើមនៃវីរុសកូរ៉ូណា ទំនងមិនមែនលេចធ្លាយចេញពីមន្ទីរពិសោធនៅទីក្រុងវូហានឡើយ

៥៖ សម្តេចតេជោ ហ៊ុន សែន៖ កុំបារម្ភលើវ៉ាក់សាំងពីប្រទេសណា ម៉ាកអ្វី? គប្បីបារម្ភពីការអត់វ៉ាក់សាំង

៦៖ សហរដ្ឋអាមេរិក៖ មនុស្ស ៩.៥ម៉ឺននាក់ទៀតឆ្លងកូវីដ-១៩ និងអ្នកជំងឺ ៣,២៦៥នាក់ស្លាប់ ក្នុងពេលតែ១ថ្ងៃ

៧៖ សម្តេចពិជ័យសេនា ទៀ បាញ់ បង្ហើបពីការចាក់វ៉ាក់សាំងស៉ីណូហ្វាម របស់ចិន កាលពី២០ថ្ងៃមុន

៨៖ រុស្ស៉ីមើលឃើញករណីឆ្លងសរុបនៃកូវីដ-១៩ កើនផុត ៤លាននាក់

៩៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន ជាមេទ័ពទី១ ដែលបានចាក់វ៉ាក់សាំងការពារកូវីដ១៩ ក្នុងប្រទេសកម្ពុជា

១០៖ សមាជិកបេសកកម្ម WHO៖ កុំពឹងផ្អែកខ្លាំងពេកលើព័ត៌មានសម្ងាត់ របស់សហរដ្ឋអាមេរិក ពីប្រភពដើមកូវីដ-១៩

១១៖ លោក ហ៊ុន ម៉ាណែត ប្រាប់ពលរដ្ឋឱ្យបន្តការពារខ្លួនពីជំងឺកូវីដ១៩ ស្របនឹងប្រកាសចាក់វ៉ាក់សាំងរួច

១២៖ ទីបំផុតព្រឹទ្ធសភាអាមេរិក បោះឆ្នោតគាំទ្រឲ្យដំណើរការ សវនាការកាត់ទោសលោក ដូណាល់ ត្រាំ

១៣៖ ក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន២នាក់ថែមទៀត ខណៈអ្នកជំងឺជាសះស្បើយមិនមាននោះទេ

១៤៖ ប្រទេសថៃនឹងចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងដំបូង ដោយប្រើប្រាស់វ៉ាក់សាំងចិន

១៥៖ មូលនិធិគន្ធបុប្ផាកម្ពុជា ទទួលថវិកាបរិច្ចាគជាង២,៣០០លានរៀល និងជិត២.៥លានដុល្លារ ពីសប្បុរសជន ក្នុងខែមករា ឆ្នាំ២០២១

១៦៖ ទីបំផុតអេមីរ៉ាត់អារ៉ាប់រួម ទទួលជោគជ័យក្នុងការបញ្ជាគ្រឿងយន្ត Al-Amal ចូលក្នុងគន្លងគោចរភពព្រះអង្គារ

១៧៖ បទវិភាគ៖ នៅប្រទេសកម្ពុជា វ៉ាក់សាំងរបស់ប្រទេសចិនប្រឆាំងនឹងកូវីដ១៩បាននិងកំពុងបញ្ចេញអានុភាព និងប្រសិទ្ធភាព

១៨៖ អាហ្សង់ទីន៖ «ភ្លើងឆេះព្រៃអស់ ៧,៥០០ហិកតា ព្រោះតែគ្រួសារមួយចូលអាំងសាច់ ហើយភ្លេចពន្លត់ភ្លើង»

១៩៖ យោធាមីយ៉ាន់ម៉ាឆ្មក់ចូល ទីស្នាក់ការកណ្តាលគណបក្ស NLD របស់លោកស្រី ស៊ូជី

២០៖ លោក គីម ជុងអ៊ុន ដាក់ចេញផែនការសម្រាប់ដោះស្រាយ កិច្ចការជាមួយកូរ៉េខាងត្បូង និងកិច្ចការក្រៅប្រទេស

២១៖ អ៉ីរ៉ាក់ប្តេជ្ញាប្រមូលយកវត្ថុបុរាណដែលត្រូវបានលួច ក្រោយសង្គ្រាមឈ្លានពាន ដោយសហរដ្ឋអាមេរិកនៅឆ្នាំ២០០៣

២២៖ អតីតរដ្ឋមន្រ្តីការបរទេសអាមេរិក ប៉ុមប៉េអូ មិនសុខចិត្តចំពោះសេចក្តីសន្និដ្ឋានរបស់ WHO ដែលថា «កូវីដ-១៩» មិនមែនលេចធ្លាយចេញពីមន្ទីរពិសោធន៍ក្រុងវូហាន

២៣៖ ឈីលីចុះកិច្ចព្រមព្រៀង ដើម្បីទទួលបានវ៉ាក់សាំងពីរុស្ស៊ីបន្ថែមទៀត ក្រោយអនុម័តឲ្យប្រើវ៉ាក់សាំងចិន និងអាមេរិក

២៤៖ បទវិភាគអន្តរជាតិ៖ តើហេតុអ្វីបានជា ១៧បូក១ធំជាង១៨? ១០បូក១ធំជាង១១?

២៥៖ លោក ប្រាយុទ្ធ ចាន់អូចា ទទួលបានលិខិតមួយច្បាប់ ផ្ញើមកពីអគ្គមេបញ្ជាយោធាមីយ៉ាន់ម៉ា

២៦៖ បទវិភាគអន្តរជាតិ៖ វត្ដមានរបស់ចិន ធ្វើឱ្យឥទ្ធិពលអាមេរិកនៅមជ្ឈិមបូព៌ា ចុះខ្សោយមែនទេ?

- ព័ត៌មាន Fresh News Plus

១៖ ពានសម្ដេចតេជោ-ថ្នាក់ខេត្ត នឹងបើកការប្រកួតរដូវកាលថ្មី នាដើមសប្ដាហ៍ក្រោយ

២៖ ប្រាក់ចំណូល Twitter នៅត្រីមាសចុងឆ្នាំ២០២០ កើនឡើង ប៉ុន្តែចំនួនអ្នកប្រើប្រាស់ថយចុះជាងការរំពឹងទុក

៣៖ ការលក់ទូរស័ព្ទ iPhone 12 mini នៅអាមេរិកលក់បានតិច ខណៈទូរស័ព្ទទំហំតូចបាត់បង់ការទាក់ទាញ

៤៖ ក្រុមហ៊ុនផលិតហ្គេមដ៏ល្បី និងធំ EA ចាយលុយ ២.៤ពាន់លានដុល្លារ ទិញក្រុមហ៊ុនផលិតហ្គេមទូរស័ព្ទដៃ Glu Mobile

៥៖ អ្នកគាំទ្រចូលរួមរំលែកទុក្ខគ្រប់គ្នា ពេលដឹងដំណឹងថា ម្តាយរបស់តារាចម្រៀងល្បី CL ទទួលមរណភាព

៦៖ ចំណេះដឹងទូទៅ៖ ព្រឹត្តិការណ៍ធំៗទាំង ១១ ដែលផ្តាច់ជីវិតមនុស្សច្រើនបំផុតក្នុងប្រវត្តិសាស្រ្តសហរដ្ឋអាមេរិក

៧៖ ក្រុមសម្តែងកាឡៃរឿងទុំទាវ សន្យាទទួលខុសត្រូវមុខច្បាប់ បើប្រព្រឹត្តខុសម្តងទៀត ក្រោយក្រសួងវប្បធម៌ហៅអប់រំ

៨៖ ចំណេះដឹងទូទៅ៖ សម្តេចប៉ាបសព្វថ្ងៃ គឺជាមេដឹកនាំសាសនាដំបូងបង្អស់ ដែលមកពីទ្វីបអាម៉េរិក, ឈ្វេងយល់ប្រវត្តិសម្តេចប៉ាប

* សូមអានព័ត៌មានជាច្រើនទៀតនៅលើ App និង គេហទំព័រ www.freshnewsasia.com