(បាត់ដំបង)៖ ក្រោយទទួលបានរបាយកាណ៍ពីអនុសាខាកាកបាទក្រហមកម្ពុជាស្រុករុក្ខគីរីភ្លាម នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ លោកបណ្ឌិត ប៊ុត គឹមស៊ាន ប្រធានគណៈកម្មាធិការសាខាខេត្តបាត់ដំបង បានចាត់ឲ្យក្រុមការងារសាខាដឹកនាំដោយលោក យ៉ាន់ ឧត្តម នាយករងសាខាទទួលបន្ទុកការងារគ្រប់គ្រងគ្រោះមន្តរាយ សហកាជាមួយអនុសាខាស្រុក ក្រុមកាកបាទក្រហមឃុំ ចុះពិនិត្យនិងវាយតម្លៃនៃផលប៉ះពាល់បន្ទាន់។

ជាលទ្ធផល ក្រុមការងារបានពិនិត្យ និងវាយតម្លៃតាមខ្នងផ្ទះផ្ទាល់ ក្នុងនោះផលប៉ះពាល់សរុប៣៣ខ្នង សាលារៀន១ខ្នង ប៉ះពាល់លើកភូមិចំនួន២ គឺភូមិកែវមុន្នីចំនួន៩ខ្នង ភូមិបុស្សដូងចំនួន២៤ខ្នង (សាលារៀន១)។ ប៉ើងដំបូលទាំងស្រុង៦ខ្នងផ្ទះ រងគ្រោះមធ្យម១០ខ្នងផ្ទះ និងស្រាល១៧ខ្នងផ្ទះ របួមនុស្ស៣នាក់ (ស្រាល) ស្លាប់គោល១ក្បាល។

សូមបញ្ជាក់ថា កាលនៅយប់ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង ១៩៖៣០នាទី ស្ថិតនៅក្នុងស្រុករុក្ខគីរី មានករណីភ្លៀង និងខ្យល់កន្រ្តាក់មួយបានកើតឡើងបានបណ្តាលឲ្យខូចខាតផ្ទះប្រជាពលរដ្ឋសរុប ៣២ខ្នងសាលា
រៀន១ខ្នង បានបណ្តាលឲ្យផ្ទះប្រជាពលប៉ើងដំបូលដួលរលំ និងបង្កឲ្យមនុស្សរងគ្រោះ និងរបួសស្រាលចំនួន ៣នាក់ (ស្រី០២នាក់) របួសស្រាល និងស្លាប់គោ១ក្បាល និងបានបង្កឲ្យដួលរលំខូចខាតដំណាំស្វាយ និងតាង៉ែនជាច្រើនដើមផងដែរ។

សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង ដឹកនាំដោយលោកបណ្ឌិត ប៊ុត គឹមស៊ាន បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខបងប្អូនប្រជាពលដែលរងគ្រោះធ្ងន់ធ្ងរ និងមធ្យមសរុប១៦គ្រួសារ នៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២១ ដោយឡែក១៧គ្រួសារ អនុសាខាស្រុក និងសហការជាមួយក្រុមការងារចុះជួយឃុំបាសាក់ជាបន្តបន្ទាប់ទៀត៕