(ភ្នំពេញ)៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល នៅល្ងាចថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ ដែលជាថ្ងៃដំបូងនៃយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ បានច្រានចោលទាំងស្រុង នូវការចុះផ្សាយគ្មានការពិតរបស់វិទ្យុអាស៊ីសេរី ពាក់ព័ន្ធវ៉ាក់សាំង ស៊ីណូហ្វាម ដែលជំនួយរបស់រដ្ឋាភិបាល និងប្រជាជនចិន ផ្តល់ជូនកម្ពុជា។

លោកស្រី ឱ វណ្ណឌីន ចាត់ទុកការផ្សព្វផ្សាយគ្មានការពិតរបស់វិទ្យុអាស៊ីសេរី ពាក់ព័ន្ធវ៉ាក់សាំងស៊ីណូហ្វាមរបស់ចិននេះ មានចេតនាធ្វើឲ្យច្របូកច្របល់ និងភ័ន្តច្រឡំក្នុងមតិសាធារណៈ មកលើយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ ដែលកំពុងប្រព្រឹត្តទៅដោយរលូន នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១នេះ។

លោកស្រីបញ្ជាក់ថា យុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ គឺសុទ្ធសឹងតែជាការស្ម័គ្រចិត្តទាំងអស់ មិនមានករណីបង្ខិតបង្ខំនោះឡើយ ទាំងឥស្សរជនជាន់ខ្ពស់ មន្ត្រីរាជរដ្ឋាភិបាល និងអ្នកសារព័ត៌មានផងដែរ៕

សូមស្តាប់ប្រសាសន៍ទាំងស្រុងរបស់លោកស្រី ឱ វណ្ឌឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលទាំងស្រុង៖