(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៦នេះ វិមានឈ្នះឈ្នះ ឬហៅថា វិមានបញ្ចប់សង្រ្គាមនៅកម្ពុជា ត្រូវបានប្រារព្ធពិធីបញ្ចុះបឋមសិលាសាងសង់ហើយ ក្រោមអធិបតីភាពលោកនាយឧត្តមសេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

សូមជម្រាបថា វិមានឈ្នះឈ្នះនេះ គឺស្ថិតនៅជិតពហុកីឡដ្ឋានមរតកតេជោ នាត្រីយខាងកើតស្ពានព្រែកព្នៅ។ គំរោង​សាងសង់​វិមាន​ឈ្នះឈ្នះ ដោយ​ឈរលើ​មូលដ្ឋាន នៃ​នយោបាយ​ឈ្នះឈ្នះ របស់​សម្តេច​តេ​ជោ ដែល​បាន​នាំមក​នូវ​សន្តិភាព​ពេញលេញ ហើយ​បញ្ចប់​សង្គ្រាមស៊ីវិល ទាំងស្រុង​នៅ​កម្ពុជា​៕