(កំពង់ឆ្នាំង)៖ នាព្រឹកថ្ងៃពុធ ១៣កើត ខែមាឃ ឆ្នាំជូត ទោស័ក ព .ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ នៅសាលាស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង បណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង បានអញ្ជើញជួបសំណេះសំណាល និងពិនិត្យសភាពការណ៍ទូទៅជាមួយថ្នាក់ដឹកនាំ និងមន្រ្ដីរាជការរដ្ឋបាលស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

ក្នុងឱកាសនោះដែរ បណ្ឌិតសភាចារ្យរដ្ឋមន្ត្រី បាននាំយកសម្ភារៈមួយចំនួន ជូនដល់រដ្ឋបាលស្រុកកំពង់ត្រឡាច រួមមាន ៖ អង្ករផ្កាខ្ញី ចំនួន២តោន មី១០កេស ទឹកត្រី១០យួរ ទឹកស៉ីវអ៉ីវ១០យួរ ប្រេងឆា៦០ដប ម៉ាស់១ម៉ឺន ម៉ាស់ សាប៊ូដុំ៧២០ដុំ សាប៊ូលាងចាន៣០លីត្រ អាល់កុលលាងដៃ៦០លីត្រ៕