Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

បុរសពីរនាក់ថប់ដង្ហើមស្លាប់ភ្លាមៗ ក្រោយពីចុះស្តារអណ្តូង នៅស្រុកកំពង់ស្វាយ

24-02-2016 19:03

(កំពង់ធំ)៖ បុរសពីរនាក់ដែលស៊ីឈ្នួល ចុះស្តារទឹកអណ្តូង បានថប់ដង្ហើមស្លាប់ ភ្លាមៗ ក្រោយពីចុះស្តារទឹកអណ្តូងឲ្យអ្នកភូមិ។ ហេតុការណ៍នេះបានកើតឡើងនៅរសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៦ ស្ថិតនៅក្បែរផ្សារថ្នល់បែក ភូមិត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

យោងតាមការបញ្ជាក់ឲ្យដឹងពីសមត្ថកិច្ច មូលហេតុដែលធ្វើឲ្យជនរងគ្រោះ ទាំងពីរនាក់ ស្លាប់បាត់បង់ជីវិត គឺដោយសារតែខ្វះអុកស៊ីសែន ដកដង្ហើម ខណៈកំពុងចុះស្តារទឹកអណ្តូង។ ជនរងគ្រោះ ទីមួយ ឈ្មោះ សុខ ឆន ភេទប្រុសអាយុ ៥៤ឆ្នាំ និងជនរងគ្រោះ ទីពីរ ឈ្មោះ សាន គឹមសេង ភេទប្រុស អាយុ២៣ឆ្នាំ។ អ្នកទាំងពីររស់នៅ ភូមិឃុំកើតហេតុខាងលើ៕