(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប២៥ករណីក្នុងនោះ ករណីប្រើប្រាស់១០ករណី និងជួញដូរ១៥ករណី ដោយឃាត់ខ្លួនជនសង្ស័យ៦០នាក់។

របាយការណ៍បានឲ្យដឹងថា លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី០១-០៦ ខែកុម្ភៈ ឆ្នាំ២០២១នេះ កម្លាំងសមត្ថកិច្ច បានបង្ក្រាបចំនួន១៤៨ករណី ឃាត់មនុស្ស៣៧៤នាក់ (ស្រី១៥នាក់)៕