(ភ្នំពេញ)៖ កម្លាំងនគរបាលនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ សហការជាមួយកម្លាំង​ស្នងការដ្ឋាន​រាជធានីភ្នំពេញ ក្រោមការសម្រប​សម្រួល​ពី​ព្រះរាជអាជ្ញារង អមអយ្យការសាលា​ដំបូង​រាជធានីភ្នំពេញ លោក មាស ច័ន្ទពិសិដ្ឋ នៅរសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៦នេះ បានបន្តចុះត្រួត និងប្រមូលជនជាតិវៀតណាមចំនួន១៨នាក់ស្រី២នាក់ ដែលបាន​លួចឆ្លងដែនស្នាក់នៅ និងកំពុងធ្វើការងារខុសច្បាប់នៅសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ។

ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី លោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា បានប្រាប់អង្គភាព Fresh News ថា ក្រោយការត្រួតពិនិត្យ និងឃាត់ខ្លួន ជនជាតិវៀតណាមទាំងនេះ ត្រូវបាន​នាំយកមកអគ្គនាយ​កដ្ឋានអន្តោប្រវេសន៍ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់។ បើតាមលោកឧត្តមសេនីយ៍ ជនជាតិ​វៀត​ណាមទាំងនេះ បានលួចឆ្លងដែន និងកំពុង​ស្នាក់នៅធ្វើ​ការងារ​​ខុសច្បាប់​នៅទីតាំង​​ដំឡើង​​ជួសជុល​ និង​សាឡង់​បូម​ខ្សាច់​​ដែល​មានថៅកែ​ជនជាតិ​វៀតណាម៕

នគរបាលអន្តោប្រវេសន៍ បន្តប្រមូលជនជាតិវៀតណាម១៨នាក់ទៀត រស់នៅនិងធ្វើការខុសច្បាប់នៅខណ្ឌជ្រោយចង្វារ

Posted by Fresh News Photo on Wednesday, February 24, 2016