(អេស្ប៉ាញ)៖ សហស្ថាបនិកកម្មវិធីជជែកកម្សាន្ត Telegram បានឲ្យដឹងថា បច្ចុប្បន្ន​ចំនួន​អ្នក​ប្រើ​ប្រាស់បានកើតឡើងដល់ ១០០លាននាក់ ដែលចំនួនអ្នកប្រើប្រាស់នេះកើនឡើងខ្លាំង​នៅ​ពាក់​កណ្ដាលឆ្នាំ២០១៥។

សហស្ថាបនិក និងជានាយកប្រតិបត្តិ Telegram លោក Pavel Durov បានថ្លែងឲ្យដឹងនៅក្នុង​ព្រឹត្តិការណ៍ MWC 2016 ពីទីក្រុង Barcelona ប្រទេសអេស្ប៉ាញថា បច្ចុប្បន្ន​មានអ្នកប្រើប្រាស់កម្មវិធី Telegram ចំនួន ២០០ប្រទេសនៅក្នុងពិភពលោក និងមាន​សារ​ចំនួន ១៥ពាន់លាន ត្រូវបានផ្ញើជារៀងរាល់ថ្ងៃ។

លោក Durov ក៏បានបញ្ជាក់បន្ថែមទៀតថា បច្ចុប្បន្នចំនួនអ្នកប្រើប្រាស់ Telegram បានកើនឡើង ៣៥០,០០០ក្នុងមួយថ្ងៃ ប៉ុន្តែលោកមិនបានបញ្ជាក់ថា ប្រទេសណាមួយដែលមាន​ចំនួនអ្នកប្រើ​ច្រើន​ជាងគេនោះទេ។

គួរបញ្ជាក់ផងដែរថា កាលពីខែមីនា ឆ្នាំ២០១៤ ចំនួនអ្នកប្រើប្រាស់កម្មវិធីមួយនេះ មានត្រឹមតែ ៣៥លាននាក់ប៉ុណ្ណោះ៕