នាយឧត្តមសេនីយ៍ មាស សុភា អញ្ជើញវាយតម្លៃការ ការពារនិក្ខេបបទថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យការពារជាតិ
24-02-2016 12:22
(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ មាស សុភា អគ្គមេបញ្ជាការរង និងជាមេបញាការកងទ័ពជើងគោគ នៃខេមរភូមិន្ទ នៅព្រឹកថ្ងៃទី២៤ កុម្ភៈ ឆ្នាំ២០១៦នេះ បានអញ្ជើញជាអធិតី ក្នុងពិធីនៃការវាយតំលៃ ក្នុងការការពារនិក្ខេបបទថ្នាក់បណ្ឌិត វិទ្យាសាស្ត្រយោធា របស់ឧត្តមសេនីយ៍ឯកបណ្ឌិត អ៊ុង ស៊ាន សកលវិទ្យាធិការ នៃសកលវិទ្យាល័យការពារជាតិ លើប្រធានបទនៃខ្លឹមសារ «ចាត់តាំង និងអនុវត្តចល័តវាយលុកខ្មាំង ឈប់បណ្តោះអាសន្ន របស់កងពលធំថ្មើរជើង ក្នុងភូមិសាស្ត្រស្រុកស្រែអំបិល យោធភូមិភាគទី៣ នៅមហាវិទ្យាល័យបញ្ជាការសេនាធិការ នៃសកលវិទ្យាល័យការពារជាតិ»។
គួរបញ្ជាក់ថា នេះជាលើទី១ហើយ ដែលសកលវិទ្យាល័យការពារជាតិ មានបណ្តុះបណ្តាលថ្នាក់បណ្ឌិត វិទ្យាសាស្ត្រយោធានៅកម្ពុជា៕