(អាមេរិក)៖ តុលាការរដ្ឋខូឡូរ៉ាដូ (Colorado) សហរដ្ឋអាមេរិក បានផ្តន្ទាទោសស្ត្រីម្នាក់ ពីបទចាក់សម្លាប់ស្ត្រីមួយរូប រួចលូកកាត់យកគភ៌តាមស្បូន ពីស្ត្រីកំពុងមានផ្ទៃពោះនោះជាក្រោយ។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ នៅថ្ងៃពុធ ទី២៤ ខែកុម្ភៈ ឆ្នាំ២០១៦។

ស្ត្រីដែលបានបង្កបទឧក្រិដ្ឋកម្មធ្ងន់ធ្ងរខាងលើនេះមានឈ្មោះថា ឌីណែល ឡេន (Dynel Lane) វ័យ ៣៥ឆ្នាំ បានប្រព្រឹត្តទង្វើដ៏សាហាវព្រៃផ្សៃលើស្ត្រីមានផ្ទៃពោះមួយរូបឈ្មោះ មីឈែល វីលឃីនស៍ (Michelle Wilkins) កាលពីខែមីនា ឆ្នាំ ២០១៥ ហើយតុលាការរដ្ឋខូឡូរ៉ាដូ បានសម្រេចឲ្យនាងជាប់ពន្ធនាគាររយៈពេល ១២០ឆ្នាំ។

នាង វីលឃីនស៍ វ័យ ២៧ឆ្នាំ បានមានផ្ទៃពោះរយៈពេល ៧ខែទៅហើយ។ នាងបានធ្វើដំណើរទៅផ្ទះរបស់ជនបង្កគឺនាង ឡេន ស្ថិតនៅចម្ងាយ ៣២គីឡូម៉ែត្រពីក្រុង បូលដឺ (Boulder) ដើម្បីឲ្យ ឡេន ជូននាងទៅហាងមួយ ដែលមានលក់ទំនេញទារក បន្ទាប់មកនាងក៏ទទួលរងការវាយប្រហារយ៉ាងព្រៃផ្សៃ នៅផ្ទះរបស់ ឡេន នោះតែម្តង។

ក្រោយប្រព្រឹត្តទង្វើសម្លាប់ និងខ្វេះយកគត៌នេះ នាង ឡេន បានយកគត៌នោះនៅកាន់មន្ទីរពេទ្យក្នុងតំបន់ ដោយអះអាងប្រាប់ពេទ្យនៅទីនោះថា នាងបានរលូនកូន។ គភ៌ជាក្មេងស្រីបានស្លាប់បាត់ទៅហើយ ហើយប៉ូលិស ក៏បានចាប់ខ្លួននាង នៅពេលនោះដែរ ព្រមទាំងដាក់ការសង្ស័យថានាង ជាមនុស្សមានបញ្ហាផ្លូវចិត្ត ឬវិកលចរិត៕