(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២១នេះ ទេសរដ្ឋមន្រ្តី អូស្មាន ហាស្សាន់ ប្រធានអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា បានអញ្ជើញសំណេះសំណាល សាកសួរសុខទុក្ខ និងចែកអំណោយជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតរស់នៅខណ្ឌឫស្សីកែវ ចំនួន៥០០គ្រួសារ ដែលមកពី៤សង្កាត់ រួមមាន សង្កាត់ឫស្សីកែវ ចំនួន១៥០គ្រួសារ, សង្កាត់ទួលសង្កែ១ ចំនួន១៥០គ្រួសារ, សង្កាត់ទួលសង្កែ២ ចំនួន១០០គ្រួសារ និងសង្កាត់គីឡូម៉ែត្រ៦ ចំនួន១០០គ្រួសារ។

អំណោយទាំងនេះ ទទួលបានការឧបត្ថម្ភពី អង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា (CMDF) សហការរៀបចំដោយ សមាគមអភិវឌ្ឍន៍នារីឥស្លាមកម្ពុជា (CIWODA), សមាគមសម្ព័ន្ធយុវជនមុស្លិមកម្ពុជា (CMYA), សហភាពបញ្ញវន្តមុស្លិមកម្ពុជា (CMIU) ដែលក្នុងមួយគ្រួសារទទួលបាន អង្ករ២០គីឡូក្រាម, ជែលលាងដៃ ៥០០មីល្លីលីត្រ ០១ដប និងម៉ាស់មួយដុំ៕