(ព្រៃវែង)៖ នាយប់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៦ តំណាងអង្គការមូលនិធិកុមារកម្ពុជា បានអញ្ជើញចូលរួមរំលែកមរណទុក្ខ និង គោរព វិញ្ញាណក្ខន្ធសពម្តាយបង្កើតរបស់លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដែលកំពុងតម្កល់ធ្វើ បុណ្យតាមប្រពៃណីព្រះពុទ្ធសាសនានៅគេហដ្ឋានស្ថិតក្នុងស្រុកកំចាយមារ ខេត្តព្រៃវែង។

ក្នុងឱកាសចូលរួមរំលែកមរណទុក្ខ និង គោរពវិញ្ញាណក្ខន្ធសពម្តាយបង្កើតរបស់លោក វង សូត គណៈប្រតិភូអង្គការមូលនិធិកុមារ កម្ពុជា បានសំដែងនូវសមានទុក្ខយ៉ាងក្រៀមក្រំ ចំពោះការបាត់បង់នូវមហាឧបាសិកា ទុយ សាន ដែលត្រូវជាជីដូន ជាម្តាយ ជាម្តាយ  ក្មេក ក្រុមគ្រួសារលោក វង សូត និងសូមឧទ្ទិសដល់វិញ្ញាណក្ខន្ធសពមហាឧបាសិកា ទុយ សាន ឆាប់ចាប់កំណើតនៅទីឋាន ដ៏ខ្ពង់  ខ្ពស់កុំបីឃ្លៀងឃា្លតឡើយ។

សូមជម្រាបផងដែរថា មហាឧបាសិកា ទុយ សាន មាតាបង្កើតឯកឧត្តម វង សូត បានទទួលមរណភាពកាលពីយប់ម៉ោង ៨៖២០នាទី  ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៦ ក្នុងជន្មាយុ ៨៨ឆ្នាំ ដោយជរាពាធ។ បច្ចុប្បន្នសពមហាឧបាសិកា ទុយ សាន ត្រូវបានតម្កល់ធ្វើបុណ្យ តាមប្រពៃណីព្រះពុទ្ធសាសនា នៅគេហដ្ឋាននៃសពស្ថិតក្នុងឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង ហើយនឹងដង្ហែទៅបញ្ចុះនៅ រសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៦៕