(ភ្នំពេញ)៖ យ៉ាងហោចណាស់មនុស្ស៤នាក់បានស្លាប់ ១៤នាក់រងរបួសធ្ងន់ និង៦នាក់ផ្សេងទៀតរបួសស្រាល ក្នុងគ្រោះថ្នាក់ចរាចរណ៍ ទូទាំងប្រទេសថ្ងៃទី២៣ ខែកុម្ភៈម្សិលមិញ នេះបើយោងតាមការចុះផ្សាយ របស់គេហទំព័រអគ្គស្នងការនគរបាលជាតិ។

ប្រភពព័ត៌មានដដែលបញ្ជាក់ទៀតថា ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ទាំង១១​លើកនៅថ្ងៃម្សិលមិញ​នេះ បាន​បង្ក​ឲ្យ​ខូចខាត​យានយន្ត​សរុប២០​គ្រឿង ក្នុងនោះ​មាន​ម៉ូតូ​ចំនួន៩​គ្រឿង រថយន្ត​ធុន​តូច៥​គ្រឿង, រថយន្ត​ធុន​ធំ៣​គ្រឿង យាន​ផ្សេងៗ៣​គ្រឿង អ្នកមិន​ពាក់មួក​ពេល​គ្រោះ​ថ្នាក់​មាន៧​នាក់ (​យប់៤​នាក់​)​ ហើយមូលហេតុ​ដែល​បណ្តាលឲ្យ​មាន​គ្រោះថ្នាក់​រួម​មាន ៖ ល្មើស​ល្បឿន៤​លើក (​ស្លាប់​២​នាក់​) មិន​ប្រកាន់​ស្តាំ១​លើក (​ស្លាប់១​នាក់​) ប្រជែង​គ្រោះថ្នាក់២​លើក, បត់​គ្រោះថ្នាក់១​លើក, កត្តាយានយន្ត១​លើកផងដែរ។

ដោយឡែកថ្ងៃម្សិលមិញនេះផងដែរ សមត្ថកិច្ចពិនិត្យឃើញ ​យានយន្ត​ល្មើស​សរុប​ទូទាំង​ប្រទេស​មាន ៨៦០២​គ្រឿង បាន​ធ្វើ​ការអប់រំ​មាន ៣៩០៨​គ្រឿង និង​ពិន័យ​សរុប ៤៦៩៤​គ្រឿង និង​ពុំ​មាន​ឃាត់​យាន​ទុក​នោះ​ទេ៕​