(ព្រះសីហនុ)៖ ក្រុមប្លន់ម៉ូតូ និងបក្ខពួកចំនួន៦នាក់ ក្នុងនោះមានស្រី២នាក់ ត្រូវបានកម្លាំងអាវុធហត្ថខេត្តព្រះសីហនុ បង្ក្រាប និងចាប់ខ្លួន នៅរសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៦នេះ ខណៈ​ដែលជនសង្ស័យ​ទាំងនេះបានធ្វើដំណើរ និងបង្ហាញវត្តមាននៅខេត្តជាប់មាត់សមុទ្រមួយនេះ។ មេបញ្ជាការអាវុធហត្ថខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ ហេង ប៊ុនទី បានប្រាប់ Fresh News ថា «ជនសង្ស័យ៦នាក់ មានស្រី២នាក់ និងម៉ូតូ៣គ្រឿង ដែលជាប់ពាក់ព័ន្ធប្លន់កាប់យកម៉ូតូ នៅភ្នំពេញ ត្រូវកម្លាំងរបស់យើង ចាប់បាននៅរសៀលថ្ងៃនេះ»

សម្រាប់ជនសង្ស័យទាំង៦នាក់នេះ ក្រោយការចាប់ខ្លួន នឹងបញ្ជូនទៅសួរនាំនៅទីបញ្ជាការដ្ឋានអាវុធហត្ថខេត្ត ដើម្បីបន្តការសួរនាំ និងចាត់ការតាមច្បាប់៕