(កំពង់ធំ)៖ គម្រោង All Children Reading–Cambodia បានរៀបចំសិក្ខាសាលាចែករំលែកបទពិសោធន៍ ស្តីពីសម្ភារបង្រៀន និងរៀន (ល្បែងសិក្សា) សម្រាប់ថ្នាក់ស្ពានចម្លង និងថ្នាក់សមាហរណកម្ម ក្នុងខេត្តកំពង់ធំ។

សិក្ខាសាលានេះ មានការចូលរួមពីលោកនាយក លោកគ្រូអ្នកគ្រូពីវិទ្យាល័យអប់រំពិសេស ដៃគូរដ្ឋាភិបាល និងអ្នកពាក់ព័ន្ធទាំងអស់ ដើម្បីឆ្លើយតបទៅនឹងសំណួរទាក់ទិន នឹងបញ្ហាប្រឈមសំខាន់ៗ ទៅលើកុមារដែលមានពិការភាពពិសេស គឺកុមារថ្លង់។

គម្រោង All Children Reading–Cambodia ត្រូវបានផ្តល់មូលនិធិដោយទីភ្នាក់ងារសហរដ្ឋអាមេរិក សម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) ប្រចាំនៅកម្ពុជា និងទីភ្នាក់ងារសហរដ្ឋអាមេរិក សំរាប់ការអភិវឌ្ឍអន្តរជាតិ (USAID)៕