(ភ្នំពេញ)៖ ពិធីបុណ្យគម្រប់ខួប៧ថ្ងៃ ដើម្បីឧទ្ទិសបុណ្យកុសលជូនសព ឧបាសក ញ៉ែម ហេង អតីតអភិបាលខេត្ដក្រចេះ (១៩៨៤-៨៩) នឹងត្រូវប្រារព្ធឡើងរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៨-២៩ ខែមករា ឆ្នាំ២០២១ ដែលកម្មវិធីបុណ្យនេះ ប្រារព្ធធ្វើឡើងនៅគេហដ្ឋាន លោក ញ៉ែម ចាន់លី ស្ថិតនៅភូមិក្នុង ឃុំស្វាយជ្រុំ ស្រុក រលាប្អៀរ ខេត្ដកំពង់ឆ្នាំង។

កម្មវិធីបុណ្យរួមមាន៖ នៅវេលាម៉ោង៣រសៀល ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ មានពិធីថ្វាយបង្គំព្រះរតនត្រៃយ៍ សមាទានសីល និងសម្ដែងព្រះធម៌ទេសនា។ លុះព្រឹកថ្ងៃទី២៩ ខែមករា ដែលជាថ្ងៃបញ្ចប់ រៀបចំយារគូប្រគេនព្រះសង្ឃ និងសម្ដែងធម្មទេសនា លុះដល់វេលាម៉ោង១០ថ្ងៃត្រង់ វេរភត្ដាហារប្រគេនព្រះសង្ឃកិច្ចបង្ហើយបុណ្យ។

សូមជម្រាបថា ឧបាសក ញ៉ែម ហេង ដែលអតីតអភិបាលខេត្ដក្រចេះ (១៩៨៤-៨៩) កើតថ្ងៃទី០៣ ខែមីនា ឆ្នាំ១៩៣១ និងបានទទួលមរណភាព នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១ កន្លងទៅ ក្នុងជន្មាយុ៩០ឆ្នាំ៕