(ភ្នំពេញ)៖ ដោយមានកម្ពស់ជាង៣០ជាន់ គម្រោងសណ្ឋាគារផ្កាយប្រាំ និងខុនដូ វីនដាម (Wyndham) របស់មជ្ឈមណ្ឌលលីស៊ីន CEO ដែលស្ថិតនៅក្នុង សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ បានបញ្ចប់គ្រោងអគារ និងកសាងដល់ជាន់ដំបូល នៅឆ្នាំ២០២២ គ្រោងនឹងបញ្ចប់ការសាងសង់ជាស្ថាពរ។

ជាក់ស្ដែង នៅថ្ងៃទី២៥ ខែមករា មជ្ឈមណ្ឌលលីស៊ីន CEO បានប្រារព្ធពិធីបញ្ចប់ ការសាងសង់គ្រោងអគារដោយ មានការប្រសិទ្ធិពរពីព្រះសង្ឃ និងការសម្តែង ម៉ុងសាយអមដោយសំឡេងម៉ាស៊ីន របារដែកចុងក្រោយ ត្រូវបានបិទជិត។

ពិធីនេះ មានការចូលរួម ពីលោកឧកញ៉ា ហ៊ុន តូ, លោកប្រធានក្រុមហ៊ុន លីស៊ីនគ្រុប ស៊ី ម៉ីងជីង, លោកនាយកក្រុមហ៊ុនលីស៊ីនគ្រុប វ៉ាង ចុងឡុង អ្នកស្រី ប្រធាន នាយក ក្រុមហ៊ុន លីស៊ីន គ្រុប លីវ ខៃលី លោកប្រធានក្រុមហ៊ុន GCC អ៊ី ជាឈី លោកនាយកប្រតិបត្តិ GCC ឡាយ យ៉ាន ឈី ព្រមទាំងភ្ញៀវកិត្តិយសជាច្រើន។

លោក ស៊ី ម៉ីងជីង បានថ្លែងថា ជំងឺកូវីដ១៩ បានប៉ះពាល់ ដល់ការដ្ឋានសំណង់ ក្នុងរាជធានីភ្នំពេញ ហើយការដ្ឋានខ្លះទៀត ត្រូវបានផ្អាកក្នុងការសាងសង់។ ក៏ប៉ុន្តែ ក្រុមហ៊ុនលីស៊ីនគ្រុប មិនបានឈប់ ឬផ្អាកការសាសង់ទេ គឺនៅតែបន្តពង្រីកទៅមុខរហូត។

ដោយប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់ ចំពោះវិធានការរបស់រាជរដ្ឋាភិបាល ក្នុងការបង្ការ និងទប់ស្កាត់ការរីករាលដាលនៃកូវីដ១៩ និងគោលបំណងនៃការសាងសង ប្រកបដោយសុខសុវត្ថិភាពក្រុមហ៊ុនលីស៊ីនគ្រុប បានបញ្ចប់គម្រោងហេដ្ឋារចនាសម្ពន្ធ័ ប្រកបដោយភាពជោគជ័យ។

លោកបានបញ្ជាក់ថា ការបោះជំហ៊ានទៅមុខ ដោយជោគជ័យរបស់ក្រុមហ៊ុនលីស៊ីន CEO បានធ្វើឲ្យសណ្ឋាគារផ្កាយប្រាំ និងខុនដូ វីនដាមសាងសង់ ដល់ដំបូលនៃអាគារ ដែលមានន័យថា ពិត ជា បានចាក់គ្រឹះយ៉ាងរឹងមាំ ដល់ដំណាក់កាលបន្តបន្ទាប់។

យោងតាមផែនការក្នុងការសាងសង់ បន្ទាប់របស់ក្រុមហ៊ុនលីស៊ីន CEO បានផ្តោតសំខាន់ទៅលើ រូបរាងខាងក្រៅនៃដំបូលអាគារ ដែលមានរូបរាងពពក និង សំណង់ខាងក្នុង នៃសណ្ឋាគារលំដាប់ផ្កាយ៥ WYDHAM នឹងបញ្ចប់ក្នុងពេលឆាប់ៗនេះ តាមការគ្រោងទុក។

ក្នុងរយៈពេលប៉ុន្នានឆ្នាំចុងក្រោយនេះ វិស័យសេដ្ឋកិច្ចនៃប្រទេសកម្ពុជា មានការរីកចំរើនយ៉ាងលឿន។ ការរីកចំរើននេះ មានអាត្រាប្រមាណ៧% ក្នុងរយៈពេល ៩ឆ្នាំជាប់ៗគ្នា នេះធ្វើឲ្យការវិនិយោគបរទេស កាន់តែច្រើនឡើងនៅក្នុងប្រទេសកម្ពុជា។

ដោយមានតម្រូវការ កាន់តែច្រើននូវអាជីវកម្ម និងកន្លែងស្នាក់នៅកើនឡើង ធ្វើឲ្យទីផ្សារអចលនទ្រព្យកាន់តែមានប្រជាប្រិយភាព ជាបន្តបន្ទាប់។ ក្រុមហ៊ុនលីស៊ីនគ្រុប គឺជាក្រុមហ៊ុនដ៏ឆ្នើមមួយ នៅក្នុងចំណោមក្រុមហ៊ុនឆ្នើមដ៏ច្រើន នៅក្នុងប្រទេសកម្ពុជា។

នៅឆ្នាំ២០១៣ ដោយយោងតាមអនុលោមគោលនយោបាយ «ផ្លូវមួយ-ខ្សែក្រវ៉ាត់មួយ» នៅតំបន់អាស៊ីអាគ្នេយ៍ ក្រុមហ៊ុនលីស៊ីនគ្រុប បានបង្កើតការិយាល័យកណ្តាល របស់ខ្លួន នៅចំកណ្តាល រាជធានីភ្នំពេញ។

ក្រុមហ៊ុនលីស៊ីនគ្រុប បានអភិវឌ្ឍន៍ខ្លួនក្លាយ ជាក្រុមហ៊ុនដ៍ធំមួយ ដោយមានការរួមបញ្ចូល ការអភិវឌ្ឍដីធ្លី ការអភិវឌ្ឍអចលនទ្រព្យ បម្រើសេវាកម្មទេសចរណ៍ជំនួញ ពាណិជ្ជកម្មអន្តជាតិ ម្ហូបអាហារ និងឧស្សាហកម្មទ្រង់ទ្រាយធំ ក្រោមការសហការរួមគ្នារវាងប្រទេសកម្ពុជា និងមហាសម្ព័ន្ធមិត្តចិន។

ចំពោះការអភិវឌ្ឍវិស័យអចលនទ្រព្យ ផ្ទៃដីទំហំ២៥០០ហិកតា នៃគម្រោងលីស៊ីនស៊ីកាងស៊ីនឆឹង ត្រូវបានសាងសង់ដោយក្រុមហ៊ុនលីស៊ីនគ្រុប និង រាជរដ្ឋាភិបាលកម្ពុជា នឹងជំរុញការផ្លាស់ប្តូររចនាសម្ព័ន្ធឧស្សាហកម្ម របស់ក្រុងព្រះសីហនុទាំងមូល និងទាក់ទាញយ៉ាងខ្លាំង នូវការវិនិយោគ និងសហគ្រាសបរទេស។

វាក៏ជាមជ្ឈមណ្ឌលឧស្សាហកម្ម ដ៏មមាញឹកក្នុងគម្រោងផ្លូវមួយខ្សែក្រវ៉ាត់មួយ នៅតំបន់អាស៊ីអាគ្នេយ៍ និងជាគម្រោងថ្នាក់ជាតិសម្រាប់កម្ពុជា នាពេលអនាគតជាមួយនឹងពិភពលោក។

ក្រៅពីគម្រោងលីស៊ីនស៊ីកាងស៊ីនឆឹង នៅក្រោមបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនលីស៊ីនគ្រុប ក៏មានគម្រោងអភិវឌ្ឍន៍ដ៏សម្បូរបែប សម្រាប់ក្រុងព្រះសីហនុ សណ្ឋាគារផ្កាយប្រាំអមជាមួយទេសភាពឆ្នេរ។

លើសពីនេះ ក្រុមហ៊ុនលីស៊ីនគ្រុប និងក្រុមហ៊ុន GCC គ្រុបបានរួមគ្នាបង្កើតគម្រោងសំណង់វីឡា ទំហំប្រហែល៣៤ហិកតា នៅរាជធានីភ្នំពេញ ឈ្មោះថា បុរី NADI និងគម្រោងទីក្រុង ពាណិជ្ជកម្មអូរឫស្សីថ្មីភ្នំពេញ។ ទន្ទឹមនឹងនេះ ក្រុមហ៊ុនក៏បានរៀបចំផែនការ អភិវឌ្ឍជាច្រើនដំណាក់កាលជាបន្តបន្ទាប់។

ម៉្យាងវិញទៀត ក្នុងនាមជាក្រុមហ៊ុនអចលនទ្រព្យ លំដាប់កំពូលរបស់កម្ពុជា ហើយក៏ជាអ្នកសាងសង់ និងត្រួសត្រាយ នាពេលអនាគត ជាមួយនឹងបទពិសោធន៍ ពាណិជ្ជកម្មជាច្រើនឆ្នាំ ការយល់ច្បាស់អំពីទីផ្សារក្រុមហ៊ុនលីស៊ីនគ្រុប ក៏មានឆន្ទៈក្នុងការទទួលខុសត្រូវរបស់ខ្លួន ក្នុងការបញ្ចូលធនធាន ដែលមានគុណភាពខ្ពស់។

ស្ថិតនៅក្នុងបរិបទនេះ អាផាតមិន សណ្ឋាគារអាជីវកម្មស្រាលំដាប់ផ្កាយ៥ រួមបញ្ចូលទាំងគេហដ្ឋាន ដែលមានគុណភាពខ្ពស់ និងអាជីវកម្មលំដាប់ខ្ពស់មួយ បានចាប់កំណើតឡើង។

ទន្ទឹមនឹងនេះ លីស៊ីន CEO បានសហការជាមួយក្រុមហ៊ុនសណ្ឋាគារលំដាប់ពិភពលោក គឺសណ្ឋាគារលំដាប់ផ្កាយប្រាំ Wyndham ដើម្បីផ្តល់ជូននូវសេវាកម្ម កម្រិតផ្កាយប្រាំឈានមុខគេ លើពិភពលោកដល់ប្រជាជន នៅរាជធានីភ្នំពេញ ដើម្បីឲ្យភ្ញៀវគ្រប់រូបទទួលបានការគោរពនៅទីនេះ៕