(ហ្វីជី)៖ អាជ្ញាធរនៃប្រទេសប្រជុំកោះហ្វីជី (Fiji) បានឲ្យដឹងនៅព្រឹកថ្ងៃអង្គារនេះថា ចំនួនអ្នកស្លាប់ដោយសារតែព្យុះត្រូពិចដ៏កាចសាហាវ បានកើនឡើងដល់ ២៨នាក់ ខណៈដែលទ្រព្យសម្បែងជាច្រើនត្រូវរងការខូចខាតជាដំណំ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNN ចេញផ្សាយនៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១។

ព្យុះត្រូពិក Cyclone Winston បានចាប់ផ្ដើមវាយប្រហារប្រទេសប្រជុំកោះហ្វីជី កាលពីយប់ថ្ងៃសៅរ៍កន្លងទៅនេះ ជាមួយនឹងកម្លាំងខ្យល់ដ៏ខ្លាំងក្លា ហើយបើតាមសំដីរបស់ពលរដ្ឋដែលរស់នៅលើកោះនេះបានឲ្យដឹងថា វាជាប្រវត្តិសាស្ត្រសម្រាប់ពួកគាត់ ព្រោះថាកន្លងមកមិនធ្លាប់មានព្យុះបែបនេះឡើយ។

ក្រៅពីផ្ទះសម្បែរ នៅមានដើមឈើ និងហេរដ្ឋរចនាសម្ព័ន្ធជាច្រើនទៀត ដែលរងការបំផ្លិចបំផ្លាញ ហើយនៅពេលនេះ នាយករដ្ឋមន្ត្រីហ្វីជី លោក Frank Bainimarama ក៏បានអំពាវនាវឲ្យមានអន្តរគមន៍ជំនួយមនុស្សធម៌ពីអន្តរជាតិផងដែរ ព្រោះពលរដ្ឋហ្វីជី ត្រូវការស្បែង និងជម្រកស្នាក់នៅ៕