(ភ្នំពេញ)៖ ក្នុងឱកាសថ្ងៃបុណ្យមាឃបូជា ទី២២ ខែកុម្ភៈ ឆ្នាំ២០១៦នេះ ឧកញ៉ា ស ពិសិដ្ឋ និងលោកស្រី ជា ធានី ព្រមទាំងបុត្រ បាននាំយកបច្ច័យចំនួន៦.០០០ដុល្លារទៅប្រគេន សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឍរាជធិបតី ប៊ូ គ្រី ដែលគង់ចាំព្រះវស្សាវត្តបុទុមតី ដើម្បីចូលរួមចំណែក ការកសាងហោជាងព្រះវិហារវត្តថ្មី។

បច្ច័យជាទឹកប្រាក់ចំនួន៦.០០០ពាន់ដុល្លារនេះ លោកឧកញ៉ា ស ពិសិដ្ឋ បានថ្លែងថា ជាការភ្ជាប់និស្ស័យទៅក្នុងព្រះពុទ្ធសាសនា ដែលជាស្រែបុណ្យក្នុងបច្ចុប្បន្នភាព និងអនាគតកាលខាងមុខផង ព្រមទាំងមានការបិណ្ឌបាត ពីសំណាក់សម្តេចព្រះអភិសិរីសុគន្ធាម ហាសង្ឍបូរ គ្រី ដើម្បីយកទៅកសាងវត្តថ្មី មួយកន្លែងឈ្មោះថា វត្តកម្ពុជាធម្មនិរមិត ស្ថិតនៅភូមិត្រពាំងចក សង្កាត់ព្រៃស ខណ្ឌដង្កោ។

តាមសម្តេចសង្ឃបិណ្ឌបាតនោះ គឺយកទៅកសាងហោជាងព្រះវិហារ ដើម្បីឲ្យវត្តថ្មីមួយនេះ ប្រែក្លាយទៅជាទីសក្ការៈ សម្រាប់ពុទ្ធបរិស័ទប្រារព្ធពិធីបុណ្យតាមប្រពៃណី។ លោកឧកញ៉ា ស ពិសិដ្ឋ បានបញ្ជាក់ថា សំខាន់ទៀតនោះ គឺជាការចូលរួមចំណែកអភិវឌ្ឍន៍ ប្រទេសជាតិជាមួយរាជរដ្ឋាភិបាលកម្ពុជា លើផែ្នកពុទ្ធចក្រ៕