(សៀមរាប)៖ មុខសញ្ញាចែកចាយ និងប្រើប្រាស់ថ្នាំញៀនចំនួន៣នាក់ រួមនិងថ្នាំចំនួន៧កញ្ចប់ ទូរសព្ទ័៤គ្រឿង និងម៉ូតូ២គ្រឿង​ ត្រូវបានការិយាល័យបទល្មើសគ្រឿងញៀនអាវុធហត្ថ ក្រុងសៀមរាបធ្វើឃាត់ខ្លូន នៅចំណុចភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប​​​ នៅម៉ោង១០៖៣០នាទីព្រឹក ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៦។

មន្ត្រីអាវុធហត្ថបានបញ្ជាក់ឲ្យដឹថា ជនសង្ស័យទាំង៣នាក់ ដែលបានឃាត់ខ្លួនរួមមាន៖ ទី១-​ឈ្មោះ រិន ចំរើន ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរដឹកភ្ញៀវ, ទី២-ឈ្មោះ ប្រាក់ វណ្ណៈ ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ និងទី៣-ឈ្មោះ សឿត និស្ស័យ ភេទប្រុសអាយុ៣១ឆ្នាំ មុខរបររត់ម៉ូតូឌុប ​ហើយជនសង្ស័យទាំង៣នាក់ មានទីលំនៅ នៅចំណុចភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប។

បច្ចុប្បន្ន​ជនសង្ស័យទាំង៣នាក់ រួមនិងថ្នាំ៧កញ្ចប់ ទូរសព្ទ័៤គ្រឿង និងម៉ូតូ២គ្រឿង​​ ត្រូវបានកងរាជអាវុធហត្ថក្រុងសៀមរាប ​ធ្វើការបញ្ជួនខ្លួនទៅកាន់តុលាការ ដើម្បីកាត់ទោសទៅតាមច្បាប់៕