(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីស្ថានភាពអាកាសធាតុចាប់ពីថ្ងៃទី២៧ ខែមករា ដល់ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២១។

ក្រសួងបញ្ជាក់ថា នៅថ្ងៃទី២៧ ខែមករា ដល់ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២១ ព្រះរាជាណាចក្រកម្ពុជាទទួលឥទ្ធិពលពីខ្យល់មូសុងឦសានពីខ្សោយ ទៅមធ្យម ។

ស្ថានភាពបែបនេះនឹងធ្វើឲ្យ ៖

១-បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល ៖
- សីតុណ្ហភាពអប្បបរមា មានពី ១៨-២១ °C
- សីតុណ្ហភាពអតិបរមា មានពី ៣០-៣៣ °C
- នៅថ្ងៃទី២៧ - ២៩ ខែមករា មានភ្លៀងចន្លោះៗបន្តិចបន្តួចពីផ្សែងក្រូច ទៅខ្សោយនៅតំបន់ទំនាបភាគខាងត្បូង ។

២-បណ្តាខេត្ត ជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន ៖
- សីតុណ្ហភាពអប្បបរមា មានពី ១៧-២០ °C
- សីតុណ្ហភាពអតិបរមា មានពី ២៩-៣២ °C
- នៅថ្ងៃទី២៩ - ៣០ ខែមករា មានខ្យល់ខ្លាំងនៅតំបន់ខ្ពង់រាបភាគខាងកើត ។

៣-តំបន់មាត់សមុទ្រ ៖
- សីតុណ្ហភាពអប្បបរមា មានពី ១៩-២២ °C
- សីតុណ្ហភាពអតិបរមា មានពី ២៧-៣០ °C
- នៅថ្ងៃទី២៧ - ៣០ ខែមករា មានភ្លៀងផ្គររន្ទះពីខ្សោយ ទៅច្រើនបង្គួរ៕