(ភ្នំពេញ)៖ របាយការណ៍របស់ធនាគារជាតិនៃកម្ពុជា (NBC) បានឲ្យដឹងថា ក្នុងឆ្នាំ២០២០ ប្រាក់បញ្ញើអតិថិជនក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ មានចំនួន ៣៣.៨ប៊ីលានដុល្លារអាមេរិក កើតជិត១៦ភាគរយ បើធៀបនឹងឆ្នាំ២០១៩។

ទោះបីរងផលប៉ះពាល់ដោយកូវីដ១៩ ក្តីប៉ុន្តែប្រជាពលរដ្ឋ នៅតែមានលទ្ធផលភាព ក្នុងការដាក់ប្រាក់របស់ខ្លួន ក្នុងប្រព័ន្ធធនាគារ។

មន្ត្រីធនាគារជាតិបញ្ជាក់ថា កំណើននៃការដាក់ប្រាក់បញ្ញើ នៅឆ្នាំ២០២០នេះ មានកម្រិតកំណើនយឺតជាងឆ្នាំកន្លងទៅ។

យោងតាមរបាយការណ៍របស់ធនាគារជាតិបញ្ជាក់ឲ្យដឹងថា «នៅឆ្នាំ២០២០ ប្រាក់បញ្ញើអតិថិជនមាន៣៣.៨ប៊ីលានដុល្លារអាមេរិក មានកំណើន១៥.៥ភាគរយ ក្នុងនោះឥណទានអតិថិជន មានចំនួន៣៧.៣ប៊ីលានដុល្លារអាមេរិក កើនឡើង១៤.៨ភាគរយ និងទ្រព្យសកម្មរបស់ប្រព័ន្ធធនាគារ មាន៥៩.៤លានដុល្លារអាមេរិក កើនឡើងកំណើន១៥.៧ភាគរយ »។

របាយការណ៍បានឲ្យដឹងទៀតថា ក្នុងឆ្នាំ២០២០ ការរៀបចំឥណទានឡើងវិញមាន ២៨៥,០៧៤ គណនីស្មើនឹង៤.២ប៊ីលានដុល្លារអាមេរិក។ ក្នុងនោះការរៀបចំឥណទានឡើងវិញ របស់គ្រឹះស្ថានធនាគារបានថយចុះក្នុងខែវិច្ឆិកា ហើយសមតុល្យឥណទានរៀបចំឡើងវិញ បានចាប់ផ្ដើមថយចុះចាប់ពីខែកញ្ញាមក។ ចំណែកឯគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុវិញ គណនី និងសមតុល្យឥណទានរៀបចំឡើងវិញ បានថយចុះដល់កម្រិតទាបបំផុតក្នុងខែតុលា ប៉ុន្ដែបានកើនឡើងវិញនៅក្នុងខែវិច្ឆិកា។

ក្នុងនោះប្រាក់រៀលចរាចរណ៍មា នសមាមាត្រ៩.៨ភាគរយ មានចំនួន៣.២ប៊ីលានដុល្លារអាមេរិក នៃរូបិយវត្ថុទូទៅ។ ចំណែកប្រាក់បញ្ញើជារៀលមានសមាមាត្រ៧.៧ភាគរយ នៃប្រាក់បញ្ញើសរុប ហើយឥណទានជាប្រាក់រៀល មានសមាមាត្រ១២.៨ភាគរយ នៃសំពៀតឥណទានសរុប។

ទាក់ទិននៃការកើនឡើងនៃប្រាក់បញ្ញើ ក្នុងវិស័យធនគារនេះ លោកឧកញ៉ា ហួត អៀងតុង ប្រធានអគ្គនាយកធនាគារហត្ថា បានឲ្យដឹងថា ប្រាក់បញ្ញើសន្សំរបស់ធនាគារហត្ថា កើនឡើងរហូតដល់៣២ភាគរយ ជាចំនួនកើនខ្ពស់ជាងឥណទាន។

លោក បនថា កត្តានៃការកើនឡើងនេះ ដោយសារតែក្នុងឆ្នាំ២០២០ ប្រហែលជាមានវិបត្តិកូវីដ១៩ ពលរដ្ឋមិនបានយកថវិកាទៅវិនិយោគ ឬធ្វើអាជីវកម្មនោះឡើយ ទើបយកមកផ្ញើរនៅធនាគារ ដើម្បីទទួលបានការប្រាក់ នេះជារឿងភ្ញាក់ផ្អើលមួយ ដែលធនាគារហត្ថាទទួលបាន ព្រោះឆ្នាំកន្លងមិនដែលទទួលបានឡើយ៕