(ភ្នំពេញ)៖ កំពូលតាមរាងសម្តែង Daniel Craig ដែលគេស្គាល់ជាទូទៅថា James Bond នឹងចូលរួមសម្ពោធទីលានសុវត្ថិភាព ដំបូងគេបង្អស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២១នេះ តាមរយៈ Zoom។

តាមរយៈសេចក្តីជូនដំណឹងរបស់ UNDP Cambodia បានឲ្យដឹងថា កម្មវិធីនេះ នឹងត្រូវផ្សាយផ្ទាល់ (LIVE) នៅម៉ោង ០៧៖៣០ ល្ងាច នៅលើគេហទំព័រ UNDP Cambodia នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២១នេះតែម្តង។

សូមបញ្ជាក់ថា Daniel Craig គឺជាអ្នកស្វែងរកការគាំទ្រសកលរបស់អង្គការសហប្រជាជាតិ សម្រាប់ការលុបបំបាត់គ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម។

បើតាម UNDP Cambodia, គាត់នឹងចែករំលែកអំពីមូលហេតុដែលធ្វើឲ្យគាត់យកចិត្តទុកដាក់ខ្ពស់លើបញ្ហានេះ និងការធ្វើការរួមគ្នាជាមួយគាត់ក្នុងការបញ្ចប់បញ្ហាមួយនេះ ដែលនៅតែបន្តឆក់យកជីវិតប្រជាជនរាប់ពាន់នាក់ក្នុងមួយឆ្នាំ៕