(ភ្នំពេញ)៖ នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២១នេះ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចូលរួមកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាន ដែលបានរៀបចំឡើងតាមរយៈប្រព័ន្ឋវីដេអូ។

កិច្ចប្រជុំបានសម្តែងការគាំទ្រចំពោះមូលបទរបស់ប្រទេសប្រ៊ុយណេ «យើងយកចិត្តទុកដាក់, យើងត្រៀមលក្ខណៈ, យើងរីកចំរើន» និងចំណុចអាទិភាពគន្លឹះទាំងបី ដែលផ្តោតជាសំខាន់ទៅលើ ការកសាងសហគមន៍មួយប្រកបដោយភាពសុខដុមរមនា ការត្រៀមលក្ខណៈ និងសម្របខ្លួនសម្រាប់ពេលអនាគតដើម្បីធានាសុខុមាលភាពប្រជាជនអាស៊ាន និងអនាគតដែលប្រកបដោយសន្តិភាព ចីរភាព និងវិបុលភាព ក៏ដូចជា ជំរុញការស្តារឡើងវិញរបស់អាស៊ានពីជំងឺរាតត្បាតសកលកូវីដ-១៩។

ដើម្បីអនុវត្តបន្តនូវសន្ទុះនៃកិច្ចខិតខំប្រឹងប្រែងក្នុងការកសាងសហគមន៍អាស៊ាន ប្រ៊ុយណេបានដាក់ចេញនូវគំនិតផ្តួចផ្តើមមួយចំនួន ដើម្បីបង្កើតនូវនិន្នាការដែលមានលក្ខណៈយុទ្ធសាស្រ្ត ដើម្បីផ្សាភ្ជាប់ការឆ្លើយតបរបស់អាស៊ានទៅនឹងគ្រោះអាសន្ន និងគ្រោះមហន្តរាយនានា ក្នុងគោលបំណងដើម្បីធានាថា សហគមន៍អាស៊ានទាំងមូលកាន់តែរឹងមាំឡើង និងត្រៀមលក្ខណៈជាស្រេចសម្រាប់អនាគត។

គំនិតផ្តួចផ្តើមទាំងនោះរួមមាន ការបង្កើតវេទិកាដែលអាចឱ្យប្រជាជនអាស៊ានចូលរួមចំណែកដល់កិច្ចប្រឹងប្រែងបន្ធូរបន្ថយគ្រោះមហន្តរាយ លើកកម្ពស់ការប្រកាន់ភ្ជាប់នូវពហុភាគីនិយម ជំរុញការស្គាល់អត្តសញ្ញាណអាស៊ានកាន់តែខ្លាំងក្លាឡើង តាមរយៈកម្មវិធីបណ្តុះបណ្តាលមន្រ្តីវ័យក្មេងរបស់អាស៊ាន ក៏ដូចជា លើកកម្ពស់សកម្មភាពរបស់យុវជននៅក្នុងរបៀបវារៈសន្តិភាព និងសន្តិសុខជាដើម៕

ខាងក្រោមនេះជាសេចក្តីប្រកាសរបស់ក្រសួងការបរទេស៖