(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើនបាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ មានដូចខាងក្រោម៖

- ព័ត៌មាន Fresh News

១៖ សម្តេចតេជោ ហ៊ុន សែន ផ្តល់ជំនួយថវិកាបន្ថែមដល់ខេត្តប៉ៃលិន ១០០លានរៀល និងកោះកុង ៣០លានរៀល ដើម្បីរៀបចំធ្វើចត្តាឡីស័កដល់ពលករ

២៖ អ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ៩៧លាននាក់ ស្លាប់ជាង ២លាន ៨ម៉ឺន និងជាសះស្បើយជិត ៧០លាននាក់!

៣៖ ថ្ងៃស្អែក សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធអគារទីស្តីការថ្មីក្រសួងសាធារណការ និងវិទ្យាស្ថាន «តេជោសែន សាធារណការ និងដឹកជញ្ជូន»

៤៖ សហរដ្ឋអាមេរិក៖ អ្នកជំងឺ៤,៣៧៤នាក់ស្លាប់ និងមនុស្សជាង ១៨ម៉ឺននាក់ទៀតឆ្លងកូវីដ-១៩ ក្នុងពេលតែ១ថ្ងៃ!

៥៖ ក្រសួងសុខាភិបាលបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ចំនួន០៥នាក់ថែមទៀត ខណៈអ្នកជំងឺ០៤នាក់ជាសះស្បើយ

៦៖ ទីបំផុតលោក ចូ បៃដិន បញ្ឈប់ដំណើរការដកសហរដ្ឋអាមេរិក ចេញពីអង្គការ WHO និងត្រៀមបង្កើនកិច្ចសហប្រតិបត្តិការឡើងវិញ!

៧៖ ក្រសួងប្រៃសណីយ៍ ជូនដំណឹងពីការកើនឡើងការបោកបញ្ឆោតតាមអឺនធឺណិត ទៅលើគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ព្រមទាំងវិធានការការពារ

៨៖ ចិន ដាក់ទណ្ឌកម្មលើអតីតមន្ត្រីរបស់លោក ត្រាំ ជិត៣០រូប ក្នុងនោះរួមមានទាំងលោក ប៉ុមប៉េអូ

៩៖ ក្រសួងការងារ ជូនដំណឹងអំពីការបើកប្រាក់រំលឹកប្រាក់បំណាច់អតីតភាពការងារដែលមានមុនឆ្នាំ២០១៩ និងប្រាក់បំណាច់អតីតភាពការងារក្នុងឆ្នាំ២០២០ និងឆ្នាំ២០២១ សម្រាប់រោងចក្រ សហគ្រាសផ្នែកកម្មន្តសាល

១០៖ កុំភ័យ! អ្នកគ្រប់គ្នា នឹងទទួលបានការចាក់វ៉ាក់សាំងកូវីដ-១៩, នេះបើតាម WHO

១១៖ អ្នកអភិរក្ស ចាត់ទុកតំបន់ព្រៃទេសភាពខ្ពង់រាបភាគខាងកើតកម្ពុជា ជាគ្រាប់ពេជ្រមិនទាន់ច្នៃ

១២៖ វិស័យធនាគារកម្ពុជានៅតែរឹងមាំ និងគាំទ្រសកម្មភាពសេដ្ឋកិច្ច ក្នុងបរិបទនៃជំងឺកូវីដ១៩

១៣៖ ទីបំផុតលោក ចូ បៃដិន សម្រេចដាក់សហរដ្ឋអាមេរិកចូលក្នុង កិច្ចព្រមព្រៀងអាកាសធាតុទីក្រុងប៉ារីស ឡើងវិញជាផ្លូវការហើយ!

១៤៖ ADB នឹងបន្តពង្រឹងភាពជាដៃគូជាមួយកម្ពុជា ក្នុងការគាំទ្រការស្តារសេដ្ឋកិច្ចឡើងវិញ ក្នុងវិបត្តិរាតត្បាតជំងឺកូវីដ-១៩

១៥៖ តំណាងកោះតៃវ៉ាន់ប្រចាំសហរដ្ឋអាមេរិក បង្ហាញវត្តមានក្នុងពិធីស្បថ ឡើងកាន់តំណែងរបស់លោក ចូ បៃដិន

១៦៖ គ្រាប់យុទ្ធភណ្ឌជាង៥តោន ត្រូវបានស្រង់ចេញពីនាវាចម្បាំងដែលលិចក្នុងទន្លេខេត្តកំពង់ចាម ខណៈក្រុមការងារកំពុងបន្តប្រតិបត្តិការ

១៧៖ នាយករដ្ឋមន្ត្រីឥណ្ឌា លោក Modi នឹងចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងដំណាក់កាលទី

១៨៖ យានយន្តជាង ៣.៥សែនគ្រឿង ត្រូវបានផាកពិន័យនៅប្រទេសកម្ពុជា ក្នុងឆ្នាំ២០២០

១៩៖ លោកស្រី Avril Haines នឹងក្លាយជាស្ត្រីដំបូងក្នុងប្រវត្តិសាស្ត្រអាមេរិក ដែលឡើងកាន់តំណែងជា នាយកចារកម្មជាតិ

២០៖ លទ្ធផលស្ទង់មតិនៅអឺរ៉ុប៖ «១០ឆ្នាំទៀតចិននឹងអាចវ៉ាដាច់អាមេរិក ក្លាយជាមហាអំណាចទី១លើលោក, អឺរ៉ុបគួររក្សាជំហរអព្យាក្រឹត»

២១៖ សមាជិកព្រឹទ្ធសភាអាមេរិក៣រូប មកពីបក្សប្រជាធិបតេយ្យ ទើបស្បថចូលកាន់តំណែង, បក្សប្រជាធិបតេយ្យមានភាគច្រើន នៅក្នុងសភាទាំងពីរ

២២៖ ចិនថ្កោលទោសបក្សកាន់អំណាចនៅកោះតៃវ៉ាន់ និងចោទតៃវ៉ាន់ថា «លក់ប្រយោជន៍ជាតិ» ឲ្យទៅសហរដ្ឋអាមេរិក

២៣៖ អាមេរិក៖ ធ្លាក់ឧទ្ធម្ភាគចក្រកងកម្លាំងឆ្មាំជាតិនៅរដ្ឋញូយ៉ក បណ្តាលឲ្យមនុស្ស៣នាក់ស្លាប់

២៤៖ ហ្វីលីពីន៖ មន្ត្រីប៉ូលិសមួយចំនួនត្រូវដកតំណែង ព្រោះតែអសមត្ថភាព ក្នុងការដោះស្រាយសំណុំរឿងនារីអាកាសចរណ៍

២៥៖ ក្រុមមនុស្សមួយចំនួនបង្កការបំផ្លិចបំផ្លាញផ្សេងៗនៅទីក្រុង Seattle ក្រោយលោក បៃដិន ស្បថចូលកាន់តំណែង

២៦៖ ថៃប្រកាសរកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន១៤២នាក់ នៅក្នុងរបាយការណ៍ថ្ងៃព្រហស្បតិ៍នេះ

- ព័ត៌មាន Fresh News Plus

១៖ តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន Kia ហក់ឡើងភ្លាមៗ ក្រោយពេលធ្លាយព័ត៌មានជាអ្នកផលិតរថយន្ត Apple Car

២៖ Juventus គ្រងជើងឯកពាន Super Cup នៅពេលដែល Ronaldo ក្លាយជា Top scorer លើលោក

៣៖ Cavani និង Pogba ជួយ Man Utd ដណ្តើមតំណែងកំពូលតារាង Premier League មកវិញ

៤៖ ភាគហ៊ុន Alibaba ហក់ឡើងភ្លាមៗ ក្រោយពេលលោក Jack Ma បង្ហាញខ្លួនតាមរយៈវីដេអូ Conference

៥៖ សោកស្ដាយ! ការប្រកួតជុំផ្ដាច់ព្រ័ត្រពាន AFC U-19 ត្រូវលុបចោល

៦៖ បេក្ខភាពគ្រងមកុដជយលាភីរង លឹម សុធាវី បដិសេធមិនទទួលយកតំណែងរបស់ សេង រដ្ឋា ក្រោយប្រកាសលាលែង

៧៖ Real បន្តជ្រុះចេញពីពាន Copa del Rey ទៀត ក្រោមថ្វីជើងរបស់ក្រុមមកពីលីគទី៣ Alcoyano

៨៖ ក្រុមហ៊ុន LG ប្រហែលជាដកខ្លួនចេញពីអាជីវកម្មទូរស័ព្ទស្មាតហ្វូន?

៩៖ Chelsea ផ្តល់ឱកាសឲ្យ Lampard ដឹកនាំ ៣ប្រកួតទៀត ដើម្បីសង្រ្គោះកៅអីនៅ Stamford Bridge

១០៖ ទីបំផុត! Kang Daniel ប្រកាសចូលសិល្បៈវិញហើយ បន្ទាប់ពីខកខានមួយរយៈធំ ព្រោះតែបញ្ហាផ្លូវចិត្ត

១១៖ ចំណេះដឹងទូទៅ៖ តើព្រះច័ន្ទរបស់ភពព្រហស្បតិ៍ត្រូវបានរកឃើញដំបូងនៅឆ្នាំណា ដោយអ្នកណា?

* សូមអានព័ត៌មានជាច្រើនទៀតនៅលើ App និង គេហទំព័រ www.freshnewsasia.com