(ភ្នំពេញ)៖ នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៦នេះ ក្រុមហ៊ុន បុរីពិភពថ្មី គ្រុប បានចេញសេចក្តីប្រកាសជូនដំណឹង ដល់សាធារណៈជនជ្រាបថា៖ ឈ្មោះ ផាត ចរិយា ភេទស្រី ថ្ងៃខែឆ្នាំកំណើត ១៦-០៥-១៩៨៨ កាន់អត្តសញ្ញាណប័ណ្ណលេខៈ ១៦០៣៨១២៤១ ចុះថ្ងៃទី១២-០២-២០១៤ មានទីកន្លែងកំណើត ភូមិពេជបាន ឃុំលាច ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់ ។ អាសយដ្ឋាន​បច្ចុប្បន្នផ្ទះ​លេខ៣បេ ផ្លូវលេខ៦០ ភូមិមានជ័យ សង្កាត់មានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលពីមុនមានតួនាទី ជាប្រធានគណនេយ្យរបស់ក្រុមហ៊ុន ដែលបានលួចបន្លំលុយ ក្រុមហ៊ុន និងរំលោភលើសេចក្តីទំនុកចិត្ត ចំពោះនិតិបុគ្គល។

ក្រុមហ៊ុនសូមប្រកាសថា រាល់ទង្វើដែលបុគ្គលនេះបានប្រព្រឹត្ត ក្រុមហ៊ុនមិនទទួលខុសត្រូវឡើយ៕