(ឧត្តមានជ័យ)៖ បុរសម្នាក់បានស្លាប់ដ៏គួរឲ្យរន្ធត់ ដោយសារតែ​​ត្រូវ​បេតុងថ្ម ដែលរថយន្តស្ទូចដាក់សម្រាប់ ធ្វើស្ពាន បាន​បោកប៉ះ នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៦នេះ នៅចំណុចលើផ្លូវខ្សែក្រវាត់​ព្រំដែន ស្ថិតក្នុងភូមិដីបាក់ ឃុំ-ស្រុកអំពិល ខេត្តឧត្តមានជ័យ។

ប្រភពព័ត៌មានបញ្ជាក់ថា ជនរងគ្រោះមានឈ្មោះ កែវ វណ្ណា អាយុ២០ឆ្នាំ ជាកម្មករក្រុមហ៊ុនចិន ធ្វើផ្លូវលេខ៥៨ មានស្រុកកំណើតរស់នៅក្នុងភូមិខ្លុង ឃុំព្រែកតូច ស្រុកម៉ោងឫស្សី ខេត្តបាត់ដំបង ។ សាក​សពត្រូវ​បានប្រគល់ឲ្យ ក្រុមគ្រួសារយកទៅធ្វើបុណ្យ នៅឯស្រុកកំណើត។

សាក្សីបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ បុរសរងគ្រោះខាងលើ បានធ្វើការងារលើកដាក់បេតុងពីរថយន្តស្ទួច រួចក៏មានការធ្លាក់បេតុងថ្ម បោកប៉ះស្លាប់គួរឲ្យសង្វែកធ្លាមៗនៅនឹងកន្លែង​កើត​ហេតុ​៕