(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២០ ខែកុម្ភ: ឆ្នាំ២០១នេះ ស្នងការនគរបាលរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ ជួន សុវណ្ណ បានដឹកនាំកម្លាំង នគរបាលពន្លត់អគ្គិភ័យ ជាច្រើននាក់ ចូលរួមពិធីសមយុទ្ធ នៃការហ្វឹកហ្វាត់ជំនាញការងារ សង្គមមួយនេះ ដើម្បីត្រៀមចូលរួមជាផ្លូវការ នៅក្នុងទិវាជាតិបង្ការ និងពន្លត់អគ្គភ័យ ដែលប្រារព្ធធ្វើឡើង នៅថ្ងៃចន្ទ ទី២២ ខែកុម្ភ: ឆ្នាំ២០១៦នេះ នៅមជ្ឈមណ្ឌលកោះពេជ្រ ក្រោមវត្តមានសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។

លោកឧត្តមសេនីយ៍ ជួន សុវណ្ណ បានថ្លែងថា សមយុទ្ធនេះ នឹងធ្វើឡើងរយៈពេល៣ថ្ងៃ ពោលចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃចន្ទ សប្តាហ៍ក្រោយ ដើម្បីបង្កើនសមត្ថភាព និងជំនាញដល់មន្រ្តីនគរបាលរបស់ខ្លួន លើការចូលរួមទប់ស្កាត់ និងជួយសង្គ្រោះប្រជាពលរដ្ឋ នៅពេលមានគ្រោះថ្នាក់ អគ្គិភ័យកើតឡើងម្តងៗ ។

ភ្នាក់ងារ Fresh News បានរាយការណ៍ថា នៅក្នុងពិធីនេះ គេឃើញមានរថយន្តពន្លត់អគ្គិភ័យ សម្ភារៈសម្រាប់ពន្លត់គ្រោះអគ្គិភ័យ ធុងហ្គាស និងឧបករណ៍ជាច្រើនផ្សេងទៀតផងដែរ ៕

 

Posted by Sheet on Friday, February 19, 2016