Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ផ្ទះប្រជាពលរដ្ឋ១ខ្នង ត្រូវភ្លើងឆេះអស់ទាំងស្រុង ដោយខូចខាតទ្រព្យសម្បត្តិអស់ប្រមាណ ៥,០០០ដុល្លារ នៅសង្កាត់អូរឬស្សី ក្រុងក្រចេះ

14-01-2021 12:08

(ក្រចេះ)៖ យ៉ាងហោចណាស់ផ្ទះចំនួន១ខ្នង ត្រូវបានអគ្គិភ័យលេបត្របាក់គ្មានសល់ រួមជាមួយនឹងការខូចខាតទ្រព្យសម្បត្តិអស់មួយចំនួនធំ ដោយសារឆ្លងចរន្ដអគ្គីសនី។ ករណីនេះ បានកើតឡើងនាវេលាម៉ោង ៦៖៣៥នាទីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ នៅភូមិកន្ទ្រីង សង្កាត់អូរឬស្សី ក្រុងក្រចេះ។

យោងតាមរបាយការណ៍របស់នគរបាលក្រុងក្រចេះ បានបញ្ជាក់ឲ្យដឹងថា ករណីភ្លើងឆេះផ្ទះប្រជាពលរដ្ឋនេះបណ្ដាលមកឆ្លងចរន្ដអគ្គីសនី ដែលមានម្ចាស់ផ្ទះឈ្មោះ សឿន សំ ភេទប្រុស អាយុ២៣ឆ្នាំ (កំព្រាឱពុក ម្ដាយ)។

ផ្ទះមានទំហំ៥ម៉ែត្រ គុណ ៦ម៉ែត្រ ធ្វើអំពីឈើដំបូលប្រក់ស័ង្គសី ឆេះអស់ទាំងស្រុង ខូចខាត់សម្ភាររួមមាន៖ ទូរទស្សន៍១គ្រឿង ,សម្លៀកបំពាក់, គ្រែ១ និងគ្រឿងឈើ ទុកសម្រាប់ធ្វើផ្ទះ ប្រហែលជា៣ម៉ែតគូប គិតជាប្រាក់ប្រហែល ៥,០០០ដុល្លារ។

ករណីខាងលើនេះ នគរបាលបានប្រើប្រាស់រថយន្ដពន្លត់អគ្គីភ័យចំនួន៣គ្រឿង ទើបរលត់ទាំងស្រុង ដោយមិនបណ្ដាលឲ្យឆេះរាលដាលទៅផ្ទះអ្នកជិតខាងទៀតទេ ហើយក៏គ្មានអ្នករងគ្រោះដោយសារហេតុការណ៍ គ្រោះអគ្គីភ័យនេះដែរ៕