(បរទេស)៖ គិតត្រឹមម៉ោង ៨ព្រឹកថ្ងៃព្រហស្បតិ៍ ទី១៤ ខែមករា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ៩២,៧៦៧,០១១នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ១,៩៨៦,៦៩៦នាក់ និងជាសះស្បើយឡើងវិញ ៦៦,២៨៧,២៧៤នាក់។

យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមានសភាពស្រួចស្រាវចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើន។

សហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ។ សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺ COVID-19 ចំនួន ២៣, ៦១៦,៣៤៥នាក់ ស្លាប់ចំនួន ៣៩៣,៩២៨នាក់ និងជាសះស្បើយចំនួន ១៣,៩៧៥,០៣៦នាក់។

ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ១៩ គឺប្រទេសឥណ្ឌា។ ឥណ្ឌាមានអ្នកឆ្លង ១០,៥១២,៨៣១នាក់ ស្លាប់ចំនួន ១៥១,៧៦៥នាក់ និងជាសះស្បើយ ១០,១៤៦,២៥៤នាក់។

ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល។ ប្រេស៊ីល មានអ្នកឆ្លង ៨,២៥៧,៤៥៩នាក់ ស្លាប់ ២០៦,០០៩នាក់ និងជាសះស្បើយ ៧,២៧៧,១៩៥នាក់។

ខាងក្រោមជាទិន្នន័យប្រទេសចំនួន២០ ដែលមានអ្នកឆ្លងជំងឺ COVID-19 ច្រើនជាងគេ៖