(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង បានផ្ញើលិខិតមួយច្បាប់ ជូនរដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ ដើម្បីឲ្យក្រសួងព័ត៌មានចាត់វិធានការ បញ្ឈប់ការផ្សព្វផ្សាយ ពាណិជ្ជកម្មផលិតផលគ្រឿង សម្អាងតាមទូរទស្សន៍ប៉ិស្តិ៍លេខ៩ របស់ក្រុមហ៊ុន Wow TV Home shopping។

លិខិតរបស់ក្រសួងសុខាភិបាលបានឲ្យដឹងថា ដោយមានការផ្សព្វផ្សាយ ផលិតផលគ្រឿងសម្អាងមួយចំនួន មិនមានការអនុញ្ញាត្តពីក្រសួងសុខាភិបាល និងដើម្បីទប់ស្កាត់នូវហានិភ័យសុខភាព បណ្តាលមកពីការប្រើប្រាស់ ផលិតផលដែលមិនមាន ការត្រួតពិនិត្យត្រឹមត្រូវនោះ ក្រសួងសុខាភិបាល សំណើសុំទៅក្រសួងព័ត៌មាន មានវិធានការបញ្ឍប់ការផ្សព្វផ្សាយ ពាណិជ្ជកម្មតាមទូរទស្សន៍ទទខ (ប៉ុស្តិ៍លេខ៩) នូវផលិតផលគ្រឿងសម្អាង Hand cream SV 90.9, CC cream, Snail Mucin និង Skin activator របស់ក្រុមហ៊ុន Wow TV Home shopping៕

ព័ត៌មានលម្អិត សូមអានលិខិតរបស់ក្រសួងសុខាភិបាល ផ្ញើជូនក្រសួងព័ត៌មានទាំងស្រុង៖