(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើនបាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ មានដូចខាងក្រោម៖

- ព័ត៌មាន Fresh News

១៖ នាយករដ្ឋមន្រ្តីកម្ពុជា ទាត់ចោលការចេញផ្សាយសារព័ត៌មានបរទេសមួយចំនួនថា «កម្ពុជាមិនទទួលយកវ៉ាក់សាំងប្រឆាំងកូវីដ-១៩របស់ចិន»

២៖ អ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ៩២លាននាក់ ស្លាប់ជាង១លាន ៩៧ម៉ឺននាក់ និងជាសះស្បើយជិត ៦៦លាននាក់!

៣៖ សម្តេចតេជោ ហ៊ុន សែន៖ ការថតភាពយន្តរឿង «កូនប្រុសក្រោមពន្លឺព្រះច័ន្ទពេញបូណ៌មី» មិនបានប្រើប្រាស់ថវិកាជាតិនោះទេ

៤៖ សហរដ្ឋអាមេរិក៖ អ្នកជំងឺកូវីដ-១៩ រហូតដល់ ៤,២៥៩នាក់ស្លាប់ និងមនុស្ស ២២ម៉ឺននាក់ទៀតឆ្លង នៅក្នុងពេលតែ១ថ្ងៃ!

៥៖ ក្រសួងសុខាភិបាលរកឃើញពលករខ្មែរ ទើបធ្វើដំណើរមកពីប្រទេសថៃចំនួន ០៦នាក់ទៀត ឆ្លងជំងឺកូវីដ១៩

៦៖ ទីបំផុតប្រធានាធិបតីឥណ្ឌូណេស៊ី ក្លាយជាមេដឹកនាំអាស៊ានទី២ ដែលបានទទួលការចាក់ វ៉ាក់សាំងកូវីដ-១៩

៧៖ ស្អែកនេះ តុលាការនឹងបន្តសវនាការទណ្ឌិត សម រង្ស៊ី និងបក្ខពួក ករណីរួមគំនិតក្បត់ និង ញុះញុង់បង្រឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម

៨៖ ចិនរកឃើញករណីឆ្លងកូវីដ-១៩ ច្រើនបំផុតមិនធ្លាប់មាន នៅក្នុងរយៈពេលជាង៥ខែ

៩៖ កម្ពុជាបន្ថែមទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ និងបុណ្យឯករាជ្យជាតិ ជាថ្ងៃសម្រាប់ស្នើសុំការបន្ធូរបន្ថយ និងលើកលែងទោសដល់ទណ្ឌិត ប្រចាំឆ្នាំ

១០៖ ទីបំផុតរដ្ឋមន្ត្រីការបរទេសអាមេរិក Pompeo លុបចោលទស្សនកិច្ចនៅអឺរ៉ុប ខណៈមានការបង្ហើបថា «អឺរ៉ុបមិនស្វាគមន៍»

១១៖ គ.ជ.ប ប្រកាសមិនយកបក្សណាជាសត្រូវ តែប្រកាន់ជំហរផ្នែកច្បាប់លើអនុប្រធាន LDP

១២៖ ក្រុមហ៊ុន Google សម្រេចផ្អាកគណនី YouTube របស់លោក ដូណាល់ ត្រាំ រយៈពេលមួយសប្តាហ៍!

១៣៖ នាយកខុទ្ទកាល័យលោក កឹម សុខា ប្រាប់ឱ្យព្រះតេជគុណ ប៊ុត ប៊ុនតិញ លាចាកសិក្ខាបទ ដើម្បីកុំឱ្យប៉ះពាល់ និងខូចដល់ព្រះពុទ្ធសាសនា

១៤៖ រដ្ឋបាលត្រាំ នឹងណែនាំឲ្យចាក់វ៉ាក់សាំងកូវីដ-១៩ ជូនដល់ពលរដ្ឋអាមេរិកដែលមានអាយុលើស ៦៥ឆ្នាំទាំងអស់គ្នា ខណៈអត្រាអ្នកស្លាប់ប្រចាំថ្ងៃកើនខ្ពស់បំផុត

១៥៖ កម្ពុជាត្រៀមដាក់ឲ្យអនុវត្តន៍ ប្រព័ន្ធវាយតម្លៃហានិភ័យ អ្នកដំណើរតាមផ្លូវអាកាស

១៦៖ សហរដ្ឋអាមេរិក នឹងបញ្ជូនក្រុមជំនាញទៅឥណ្ឌូណេស៊ី ដើម្បីស៊ើបអង្កេតលើករណីធ្លាក់យន្តហោះ Boeing 737-500

១៧៖ អគ្គរដ្ឋទូតអាមេរិកប្រចាំ UN លុបចោលគម្រោងធ្វើទស្សនកិច្ច ទៅកាន់កោះតៃវ៉ាន់

១៨៖ លោក បៃដិន នឹងតែងតាំងអ្នកជំនាញនយោបាយការបរទេសម្នាក់ ឲ្យកាន់តំណែងថ្មីមួយដែលផ្តោតលើតំបន់អាស៉ី ចំពោះមុខភាពតានតឹងជាមួយចិន

១៩៖ ថៃរកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន ១៥៧នាក់ទៀត ដែលជាចំនួនធ្លាក់ចុះ បើធៀបនឹងថ្ងៃម្សិលមិញ

២០៖ គុយបាថ្កោលទោសអាមេរិកយ៉ាងខ្លាំង ដែលកត់ឈ្មោះប្រទេសនេះចូលក្នុង «បញ្ជីខ្មៅភេរវកម្ម»

២១៖ សមាជិកសភាអាមេរិកមួយចំនួន នឹងបោះឆ្នោតគាំទ្រនីតិវិធី ទម្លាក់លោក ដូណាល់ ត្រាំ ចេញពីតំណែង

២២៖ បទវិភាគអន្តរជាតិ៖ តើលោក ដូណាល់ ត្រាំ នឹងត្រូវបណ្ដេញចេញពីតំណែង មុនចប់អាណត្តិឬ?

- ព័ត៌មាន Fresh News Plus

១៖ ចំនួនអ្នកប្រើប្រាស់ Telegram ជាប្រចាំបានកើនឡើងលើសពី ៥០០លាននាក់

២៖ Atletico បន្តនាំមុខកំពូលតារាង La Liga ដាច់ ៤ពិន្ទុ បន្ទាប់ពីបន្ថែមជ័យជម្នះ ២-០ ទៅលើ Sevilla

៣៖ Man Utd ឡើងឈរកំពូលតារាង Premier League វិញ ក្រោយឈ្នះ Burnley ១-០

៤៖ Google បង្កើតមូលនិធិមួយមានទឹកប្រាក់ ៣លានដុល្លារ ដើម្បីប្រយុទ្ធប្រឆាំងនឹងព័ត៌មានមិនពិតទាក់ទងវ៉ាក់សាំងកូវីដ-១៩

៥៖ Netflix គ្រោងបញ្ចេញខ្សែភាពយន្តរៀងរាល់សប្តាហ៍តាមអនឡាញ សម្រាប់ឆ្នាំ២០២១នេះ

៦៖ AC Milan ឡើងវគ្គ ៨ក្រុមនៃពាន Coppa Italia នៅពេលទម្លាក់ Torino ដោយបាល់ ១១ម៉ែត្រ

៧៖ Sheffield ទើបស្គាល់ជ័យជម្នះនៅ PL រដូវកាលនេះ ពេលយកឈ្នះ Newcastle ដែលនៅសល់សមាជិក ១០នាក់

៨៖ Tesla ឈានជើងមួយជំហ៊ានទៀតដើម្បីវាយលុយទីផ្សាររថយន្តក្នុងប្រទេសឥណ្ឌា

៩៖ គិតក្នុងរយៈពេលជិត៤០ឆ្នាំមកនេះ, ឆ្នាំ២០២០ ប្រាក់ចំណូលវិស័យភាពយន្តហូលីវូដធ្លាក់ចុះខ្លាំង ព្រោះតែកូវីដ១៩

១០៖ ខ្សែការពារ Paddy Barrett ទម្លាយមូលហេតុមកប្រកបអាជីពនៅកម្ពុជា ខណៈធ្លាប់ទទួលចំណូលខ្ទង់លានដុល្លារក្នុង ១ឆ្នាំ

១១៖ លីគទី២៖ ព្រៃវែង ស្មើ U21 ទ័ព ខណៈឫទ្ធីសែន និងកោះកុង អស់ឱកាសដណ្ដើមកៅអី Top-4

១២៖ ចំណេះដឹងទូទៅ៖ ភ្នំដែលខ្ពស់ជាងគេនៅអាស៉ីអាគ្នេយ៍ មានឈ្មោះអ្វី ស្ថិតនៅប្រទេសណា?

១៣៖ កីឡាគុនល្បុក្កតោ ធ្វើការកែសម្រួលបទបញ្ជាការប្រកួត ដើម្បីពង្រឹងស្ដង់ដាររួមក្នុងការអនុវត្ត

១៤៖ Pogba លើកឡើងថា Man Utd ត្រៀមខ្លួនរួចហើយ ដើម្បីប៉ះ Liverpool ចុងសប្តាហ៍នេះ

* សូមអានព័ត៌មានជាច្រើនទៀតនៅលើ App និង គេហទំព័រ www.freshnewsasia.com