(បន្ទាយមានជ័យ)៖ ផ្ទះ៣ខ្នងធ្វើអំពីឈើប្រកស័ង្កសី ត្រូវបានអគ្គិភ័យឆាបឆេះអស់ទាំងស្រុង នៅល្ងាចថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៦ នៅភូមិទំនុប ឃុំអូរសំព័រ ស្រុកម៉ាឡៃខេត្ត បន្ទាយមានជ័យ។

មន្ត្រីមូលដ្នាននគបាលស្រុកម៉ាឡៃ បានឲ្យដឹងថា ជនរងគ្រោះដែលផ្ទះត្រូវភ្លើងឆេះនោះ មាន៣គ្រួសារទី១-ឈ្មោះ ភឿន ប៊ន ភេទស្រីអាយុ៥៦ឆ្នាំ ប្តីឈ្មោះ ថូ ផាត អាយុ៥០ឆ្នាំ ផ្ទះដែលភ្លើងឆេះនោះ មានទំហំ៦ម៉ែត្រគុណ និង៨ម៉ែត្រ ធ្វើអំពីឈើប្រកដំបូលស័ង្កសី សម្ភារៈក្នុងផ្ទះឆេះអស់ និងប្រាក់ចំនួន៨០០០០បាត, ទី២-មានឈ្មោះ អន សុខន ភេទស្រី អាយុ៣៤ឆ្នាំ មេម៉ាយពិការជើង ឆេះផ្ទះ១ខ្នង មានទំហំ៤ម៉ែត្រគុណនឹង៣ម៉ែត្រ សម្ភារៈក្នុងផ្ទះឆេះអស់ និងទី៣-មានឈ្មោះ អន រ៉ាន់ ភេទប្រុស អាយុ៨៦ឆ្នាំ ឆេះផ្ទះអស់១ខ្នង មានទំហំ៥ម៉ែត្រគុណនឹង៤ម៉ែត្រ សម្ភារៈក្នុងផ្ទះឆេះអស់ និងប្រាក់ចំនួន៤០០០បាតភ្លើងឆេះនោះ មិនបណ្តាលឲ្យមានគ្រោះថ្នាក់ ដល់អាយុជីវិតមនុស្សទេ។

មន្ត្រីនគបាលមូលដ្ឋាន បានបញ្ជាក់ទៀតថា មូលហេតុបណ្តាលឲ្យមានភ្លើងឆេះ គឺដើមហេតុមកពីក្មេងលេងភ្លើង ទើបធ្វើឲ្យឆេះផ្ទះ ឈ្មោះ អន សុខន មុនដោយសារនៅតាមស្រុកស្រែ គ្មានរថយន្តអគ្គីសភ័យ ចូលមកពន្លត់បាន ទើបធ្វើឲ្យរាលដាលឆេះផ្ទះ សងខាង២បន្ថែមទៀត៕