(ភ្នំពេញ)៖ ដើម្បីជាការឆ្លើយតបនឹងសំណើរ របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា លោកស្រី ជា សិរី ឧបការីទេសាភិបាល និងជាអគ្គនាយកបច្ចេកទេស ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២០នេះ បានចែករំលែកបទពិសោធន៍ ក្នុងការរៀបចំសារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ ព្រះស្រីឦសានវរ្ម័ន ជូនដល់លោក ផា អេងវ៉េង អគ្គនាយករងនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។

លោក ផា អេងវ៉េង បានកោតសរសើរពី ការរៀបចំ និងការដាក់តាំងបង្ហាញពី ប្រវត្តិសាស្ត្រនៃរូបិយវត្ថុ និងផ្នែកសេដ្ឋកិច្ចរបស់កម្ពុជា ដែលមានភាពទាក់ទាញ ទាន់សម័យ និងច្នៃប្រឌិត។

សូមជម្រាបថា សារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុព្រះស្រីឦសានវរ្ម័ន ត្រូវបានដាក់ឱ្យដំណើរការផ្លូវការ ក្រោមអធិបតីរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៩កន្លងទៅនេះ។

សារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុព្រះស្រីឦសានវរ្ម័ន បើកដំណើរការជូនសាធារណជន ជារៀងរាល់ថ្ងៃអង្គារ ដល់ថ្ងៃអាទិត្យ ចាប់ពីម៉ោង៩ព្រឹក ដល់ម៉ោង៦ល្ងាច៕