(ភ្នំពេញ)៖ យើងខ្ញុំទាំងអស់គ្នា ត្រូវជាភរិយា ជាកូន កូនប្រសារ និងចៅៗ នៃសពឧបាសក ឈឹម យូតិច ដែលបានទទួលមរណភាពកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២០ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ជូនចំពោះលោកបណ្ឌិត ហ៊ុន ម៉ាណែត និងលោក សេង ទៀង រដ្ឋលេខាធិការ នៃទីស្តីការគណៈរដ្ឋមន្ត្រី ដែលបានចូលរួមទាំងកម្លាំងកាយ ចិត្ត ប្រាជ្ញា ស្មារតី និងថវិកា ក្នុងការជួយជ្រោមជ្រែងចេញថ្លៃព្យាបាលជំងឺ រហូតដល់តំណាក់កាលចុងក្រោយ (បុណ្យសព) ដែលជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។

លើសពីនេះ យើងខ្ញុំជាក្រុមគ្រួសារ ដែលត្រូវជាភរិយា ជាកូន កូនប្រសារ និងចៅៗ នៃសពឧបាសក ឈឹម យូតិច សូមលើកហត្ថបួងសួងដល់គុណ បុណ្យព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយលើលោក ឫទិ្ធបារមីខ្លាំងក្លា ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូមព្រះអង្គតាមជួយបីបាច់ថែរក្សាការពារ ប្រោះព្រំនូវសព្ទសាធុការពរជ័យគ្រប់ប្រការជូន សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រី សូមមានជន្មាយុយឺនយូរ សុខុមាលភាពបរិបូរណ៍ និងសូមសម្រេចបានជោគជ័យយ៉ាងត្រចះត្រចង់ក្នុងដំណើរការដឹកនាំប្រទេសកម្ពុជាឆ្ពោះទៅកាន់សុខសន្តិភាព ស្ថិរភាព សម្បូរសប្បាយរុងរឿង និងអភិវឌ្ឍន៍លើគ្រប់ វិស័យជានិច្ចនិរន្ត៕