(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី០២ ខែមករា ឆ្នាំ២០២១នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១១ករណី ក្នុងនោះមានករណីប្រើប្រាស់ ៤ករណី និងជួញដូរ ៧ករណី ដោយឃាត់ខ្លួនជនសង្ស័យ ៣១នាក់។

ក្នុងប្រតិបត្តិការបង្ក្រាបគ្រឿងញៀននេះផងដែរ កម្លាំងសមត្ថកិច្ចក៏បានដកហូតគ្រឿងញៀនប្រភេទមេតំហ្វេតាមីនចំនួន ១,៣៣ក្រាម និង ៤៥កញ្ចប់តូច។

សូមជម្រាបថា រយៈពេល២ថ្ងៃ នៃប្រតិបត្តិការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស គិតចាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី០២ ខែមករា ឆ្នាំ២០២១ បង្ក្រាបបាន ២៧ករណី ឃាត់មនុស្ស ៧៣នាក់ (ស្រី ២នាក់ ថែមទាំងបានដកហូតសារធាតុញៀនគ្រប់ប្រភេទសរុបចំនួន ២២១.៩១ក្រាម និង ៤៦កញ្ចប់តូច៕