(ភ្នំពេញ)៖ យោងតាមទិន្នន័យដែលកត់ត្រា ដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ដែលបង្ហោះលើ Facebook ផ្លូវការរបស់ខ្លួន បានបញ្ជាក់ថា ឆ្នាំ២០២០ គិតចាប់ពីខែមករា ដល់ខែធ្នូ គម្រោងវិនិយោគចំនួន១៧៨ ត្រូវបាន CDC អនុម័តសរុបទុនវិនិយោគជាង ៤ពាន់លានដុល្លារ។

គម្រោងវិនិយោគ ដែលក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អនុម័តនៅឆ្នាំ២០២០ រួមមាន៖

១៖ ក្នុងខែមករា មានគម្រោងវិនិយោគចំនួន៧ ទុនវិនិយោគចំនួន ៣៣.៤លានដុល្លារ។

២៖ ក្នុងខែកុម្ភៈ មានគម្រោងវិនិយោគចំនួន៣១ ទុនវិនិយោគចំនួន ៩៦៦.៦លានដុល្លារ។

៣៖ ក្នុងខែមីនា មានគម្រោងវិនិយោគចំនួន៨ ទុនវិនិយោគចំនួន ២៩.២លានដុល្លារ។

៤៖ ក្នុងខែមេសា មានគម្រោងវិនិយោគចំនួន៣៧ ទុនវិនិយោគចំនួន ៦៣០លានដុល្លារ។

៥៖ ក្នុងខែឧសភា មានគម្រោងវិនិយោគចំនួន២០ ទុនវិនិយោគចំនួន ៥០០លានដុល្លារ។

៦៖ ក្នុងខែមិថុនា មានគម្រោងវិនិយោគចំនួន៨ ទុនវិនិយោគចំនួន ១៦០លានដុល្លារ។

៧៖ ក្នុងខែកក្កដា មានគម្រោងវិនិយោគចំនួន៨ ទុនវិនិយោគចំនួន ៦៣.៣លានដុល្លារ។

៨៖ ក្នុងខែសីហា មានគម្រោងវិនិយោគចំនួន៩ ទុនវិនិយោគចំនួន ១១៤.៥លានដុល្លារ។

៩៖ ក្នុងខែកញ្ញា មានគម្រោងវិនិយោគចំនួន១០ ទុនវិនិយោគចំនួន ៣៥លានដុល្លារ។

១០៖ ក្នុងខែតុលា មានគម្រោងវិនិយោគចំនួន១២ ទុនវិនិយោគចំនួន ៤០០លានដុល្លារ។

១១៖ ក្នុងខែវិច្ឆិកា មានគម្រោងវិនិយោគចំនួន១២ ទុនវិនិយោគចំនួន ៥០លានដុល្លារ។

១២៖ ក្នុងខែធ្នូ មានគម្រោងវិនិយោគចំនួន១៦ ទុនវិនិយោគចំនួន ១,១៦៥.៩លានដុល្លារ។

តាមរយៈគម្រោងវិនិយោគនេះ បានបង្កើតការងារថ្មីរាប់ម៉ឺនកន្លែងដល់ពលរដ្ឋកម្ពុជា៕