(ភ្នំពេញ)៖ ក្រុមហ៊ុនខាង Decor លំដាប់លេខ១នៅប្រទេសចិន ដែលមានឈ្មោះថា Shenzhen Xinyihua Architecture Decorate Engineering Co,.LTD បានចាប់ដៃរកស៊ីជាមួយក្រុមហ៊ុន នៅខ្មែរឈ្មោះថា KP Construction & Decor Co,Ltd. ហើយបានដាក់ឲ្យសម្ពោធដំណើរការជាផ្លូវការនៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៦នេះ ដែលមានទីតាំងស្ថិតនៅអាគារលេខ១៤៤ ផ្លូវលេខ៥៩៨ (ហៅផ្លូវជាសុផារ៉ា) សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

លោក ឃឹម ពៅ អគ្គនាយកក្រុមហ៊ុនមួយនេះ បានថ្លែងថា «ក្រុមហ៊ុនយើងខ្ញុំ បានសហការជាដៃគូពាណិជ្ជកម្មជាមួយ ក្រុមហ៊ុនចិនឈ្មោះ Shenzhen Xinyihua Architecture Decorate Engineering Co,.LTD ក្នុងការផ្តល់សេវា Decor តុបតែងលំអរអាគារតូចធំជាផ្លូវការ ស្តង់ដារកម្រិតខ្ពស់ដំបូងបង្អស់នៅកម្ពុជា។ ខ្ញុំសម្រាបថា ក្រុមហ៊ុនចិន Shenzhen Xinyihua Architecture Decorate Engineering Co,.LTD នេះគឺជាក្រុមហ៊ុនផ្តល់សេវាផ្នែក Decor លំដាប់ថ្នាក់លេខ១ (កម្រិតA) នៅប្រទេសចិនដោយរាប់ទាំងការ Decor អាគារតូចធំ រួមមានដូចជាអាគារលំនៅដ្ឋាន ភោជនីយដ្ឋាន មន្ទីរពេទ្យ សាលារៀន សណ្ឋាគារ អាគារកាស៊ីណូគ្រប់ប្រភេទ ដែលទទួលបានលិខិតទទួលស្គាល់គុណភាព ជាផ្លូវការពីរដ្ឋាភិបាលចិនផងដែរ»។

បើតាមអគ្គនាយកក្រុមហ៊ុនមួយនេះ ក្រុមហ៊ុនរបស់ខ្លួនមានទទួលទាំងគម្រោង Decor រចនាតុបតែងលំអរអាគារតូចធំគ្រប់ប្រភេទ ទាំងផ្នែកខាងក្នុង និងផ្នែកខាងក្រៅ។ ជាមួយគ្នានេះ ក្រុមហ៊ុនមានការទទួលគម្រោងសាងសង់តូចធំ ដែលមានវិស្វករជំនាញ មកពីប្រទេសចិន និងកម្ពុជាដែលសុទ្ធតែមានបទពិសោធន៍ដ៏យូរឆ្នាំសម្រាប់គម្រោងសាងសង់នៅកម្ពុជា៕