(បរទេស)៖ គិតត្រឹមម៉ោង ៨ព្រឹកថ្ងៃសៅរ៍ ទី០២ ខែមករា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ៨៤,៣៥៦,០៨១នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ១,៨៣៤,៥០២នាក់ និងជាសះស្បើយឡើងវិញ ៥៩,៦២៣,៦៣០នាក់។

យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមានសភាពស្រួចស្រាវចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើន។

សហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ។ សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺ COVID-19 ចំនួន ២០, ៦១៦,៤២៨នាក់ ស្លាប់ចំនួន ៣៥៦,៤២៨នាក់ និងជាសះស្បើយចំនួន ១២,១៧៣,៨៣០នាក់។

ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ១៩ គឺប្រទេសឥណ្ឌា។ ឥណ្ឌាមានអ្នកឆ្លង ១០,៣០៣,៤០៩នាក់ ស្លាប់ចំនួន ១៤៩,២០៥នាក់ និងជាសះស្បើយ ៩,៩០១,៩២៩នាក់។

ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល។ ប្រេស៊ីល មានអ្នកឆ្លង ៧,៧០០,៥៧៨នាក់ ស្លាប់ ១៩៥,៤៤១នាក់ និងជាសះស្បើយ ៦,៧៥៦,២៨៤នាក់។

ខាងក្រោមជាទិន្នន័យប្រទេសចំនួន២០ ដែលមានអ្នកឆ្លងជំងឺ COVID-19 ច្រើនជាងគេ៖