(ភ្នំពេញ)៖  ដើម្បីថ្លែងអំណរគុណដល់អតិថិជន ដែលតែងតែគាំទ្រភោជនីយដ្ឋាន BBQ កន្លងមក ភោជនីយដ្ឋាន BBQ រីករាយនឹងផ្តល់ជូន «កម្មវិធីទិញមួយថែមមួយ» ចាប់ពីថ្ងៃទី១៩-២១ ខែកុម្ភៈ ឆ្នាំ២០១៦។

រាល់ការជាវឈុតណាមួយ នៃឈុតមាន់ប៊ីប៊ីឃ្យួ កូរ៉េ (Korean BBQ) មាន់បាប៊ីឃ្យូធ្យូងកូរ៉េ (Korean Charbroiled) ឡាក់សារីឈិកខិន (Olive Luxury) និងសាឡាដស៊ីសារសាច់មាន់ (Chicken Caesar Salad) លោកអ្នកនឹងទទួលបានការថែមជូន អាហារមួយទៀតដែលមានតំលៃស្មើរ ឬទាបជាងតាមតំរូវការ របស់អ្នកដោយឥតគិតថ្លៃ នៅគ្រប់សាខាទំាងអស់ក្នុងកម្ពុជា លើកលែងតែសាខា​អាកាសយានដ្ឋាន អន្តរជាតិភ្នំពេញតែប៉ុណ្ណោះ។

អតិថិជនដែលមិនធ្លាប់ សាករសជាតិសាច់មាន់ស្រស់ៗបែបបំពង និង អាំងនៅ BBQ ពីមុនមក អាចអញ្ជើញមកពិសារ និងភ្លក្សរសជាតិ ដ៏ឈ្ងុយឆ្ងាញ់ ក៏ដូចជាផ្តល់ឱកាស ឲ្យសិស្សានុសិស្ស​បានជួប​ជុំ ជាមួយមិត្តភ័ក្តក្រុមគ្រួសារ និង កំសាន្តសប្បាយនៅក្នុងហាងនេះផងដែរ។

បច្ចុប្បន្នភោជនីយដ្ឋាន BBQ មានចំនួន ៥ហាង ក្នុងព្រះរាជាណាចក្រកម្ពុជា រួមមាន ប៊ីប៊ីឃ្យូ សាខាផ្សារទំនើបសូរិយាជាន់ទី៣ សាខាបឹងកេងកង (កែងផ្លូវ ៥១ និង ៣០៦) សាខាអាកាសយានដ្ឋាន​អន្តរជាតិភ្នំពេញ សាខាកម្ពុជាក្រោម (ទល់មុខវិទ្យាល័យសន្ធរម៉ុក) និងសាខាអង្គរត្រេដសេនធ័រ (៣០ម៉ែត្រខាងជើងផ្សារចាស់)។

BBQ ជាភោជនីយដ្ឋានសាច់មាន់បំពង និងបាប៊ីឃ្យូលេខ១ ពីប្រទេសកូរ៉េ មានភាពល្បីល្បាញ ក្នុងចំណោមអតិថិជនបំរើចំណីអាហារ មានរសជាតិឆ្ងាញ់ និងមានប្រយោជន៍ដល់សុខភាព ដោយប្រើ​ប្រេងអូលីវ ១០០% ជំនួយដល់សុខភាព។ គួរបញ្ជាក់ថា BBQ ជាភោជនីយដ្ឋានសាច់មាន់អំាង និងបំពងដ៏ល្បីឈ្មោះ នៅប្រទេសកូរ៉េខាងត្បូង ហើយត្រូវបាននាំចូល និងចែកចាយ នៅកម្ពុជាដោយ​ក្រុមហ៊ុន EFG ជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន អ អិម អេ ខេមបូឌា (RMA Cambodia)៕