(ភ្នំពេញ)៖ ចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ កម្លាំងសមត្ថកិច្ច បង្ក្រាបបានបទល្មើសគ្រឿងញៀនទូទាំងប្រទេស ចំនួន ១០ ១៩៣ករណី ដោយឃាត់មនុស្សចំនួន ២០ ៩១៣នាក់ (ស្រី១២៦៧នាក់) ក្នុងនោះមានជនបរទេស ៣៥៥នាក់ (ស្រី៤៥នាក់ មាន១៤សញ្ជាតិ)។ នេះបើតាមរបាយការណ៍របស់គណៈកម្មការប្រឆាំងគ្រឿងញៀន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី០២ ខែមករានេះ។

ក្នុងចំណោមករណីដែលបង្ក្រាបបានទាំងអស់នោះ មានករណីជួញដូរ រក្សាទុក កែឆ្នៃ ចាត់ចែង និងដាំដុះ ចំនួន ៦៥៣៦ករណី ដោយឃាត់មនុស្ស ១២ ២៤៥ នាក់ (ស្រី ៩៥១នាក់), ករណីប្រើប្រាស់ចំនួន ៣៦៦៧ករណី ដោយឃាត់មនុស្ស ៨ ៦៦៨នាក់ (ស្រី ៣១៦នាក់) និងអនុវត្ដន៍ដីកា ៥១០ដីកា ឃាត់មនុស្ស ៤៧៥នាក់ (ស្រី ១២នាក់)។

សារធាតុញៀនគ្រប់ប្រភេទ ដែលសមត្ថកិច្ចរឹបអូសបានចំនួនជាង ៣២៥១គីឡូក្រាម និង ៨២៥កញ្ចប់តូច, កញ្ឆា ២៨៩គីឡូក្រាម និង ២៨៧ ៧៣៥ ដើម, សម្ភារចាប់យកមាន រថយន្ដ ១៤៨គ្រឿង, ម៉ូតូ ២ ៦១៨គ្រឿង, ទូរស័ព្ទ ៧ ៩០៨ គ្រឿង, ជញ្ជីង ៥៣០គ្រឿង, អាវុធខ្លី២៩ដើម, អាវុធវែង ២៦ដើម, ស្នើសុំបង្កកចំនួន៦កន្លែង ផ្ទះ២កន្លែង ដីផ្ទះ ២កន្លែង ខុនដូ ១កន្លែង និងឃ្លាំង ១កន្លែង និងគណនីធនាគារចំនួន៣ មានទឹកប្រាក់២ម៉ឺនដុល្លារ៕